ឆ្ងាញ់ថត ជាងឆ្ងាញ់ស៊ី

បងប្អូនខ្ញុំសប្បាយទាំងញាុំ សប្បាយទាំងថតរូប ។ ទៅណាមកណា សើចផ្អើលគេអស់ហើយ សំបូររឿងនិយាយណាស់  សមយ័នេះ គេហៅស៊ីត្រាវ៕

ថ្ងៃនេះពួកយើង បានទៅសាកហាងថ្មីមួយនៅម្ដុំបឹងកេងកង ហាងនោះល្បីទឹកកកឈួសឆ្ងាញ់ ម្ហូបគួរសមអាចទទួលយកបាន តែគេមានបង្អែមច្រើនប្រភេទ អត់អីទេសុទ្ធតែអ្នកខ្លាចធាត់ 😜😜😜 ហាងនោះមើលពីក្រៅ ដូចស្រែ តែចូលក្នុង អែមរបស់គេ ។

បន្ទាប់ពីញាុំហើយ យើងទៅផ្សារទួលទំពូង ។ នេះជាលើកទី១ ហើយ ខ្ញុំចូលផ្សារតាំងពីខ្ញុំមានកូន ក្នុងផ្សារក្ដៅណាស់ ធ្វើអោយខ្ញុំពិបាកទ្រាំ ខ្ញុំអត់ដើរអង្គុយចាំក្នុងតូបមួយដែលមានកង្ហារ តែនៅតែក្ដៅ បន្ទាប់ក៏ប្រាប់ពួកគេ ប្រញាប់ទៅផ្ទះ ព្រោះក្ដៅណាស់ ។ មកដល់ផ្ទះ ឡើងងូតទឹកមុនគេ

ម៊ីឈឹង ១ ខួប

ថ្ងៃនេះម៊ីឈឹងបានមួយខួបហើយ ពេលវេលាពិតជាលឿនណាស់ ។ អាជីង និង ដារិទ្ធ បានរៀបចំកម្មវិធីល្មមមួយជាមួយបងប្អូន ។ ពួកយើងសប្បាយរីករាយបានជួបគ្នាម្ដង មានទាំងញាុំ និង រាំ។ ចំណែកខ្ញុំក្រោយពីត្រូវគ្នាហើយ មានតែភាពរីករាយ និង ផ្អែមល្ហែម។

នេះជារូបភាពសប្បាយសប្បាយរបស់យើង

ស្អែកលោកប្ដីខ្ញុំទៅកំពង់សោមទៀតហើយ

អាហារពេលល្ងាចជាមួយលោកប្ដីសំលាញ់

អូនដឹងថាបងរវល់ តែអោយតែបងអាចឆ្លៀតពេលបាន បងនឹងមកកំដរអូន ។ នេះហើយជាចំនុចល្អរបស់បង ។ ល្ងាចនេះគោលបំនងយើង គឺញាុំបារាំងទេ តែហាងនោះគេមានកម្មវិធី ដូច្នេះគេអត់ទទួលភ្ញៀវក្រៅទេ។ ពេលយើងជិះដើម្បីទៅហាងមួយទៀត កាត់ហាងស៊ុប បងគន្ធថា ដូចជាចង់ញាុំ ដូច្នេះយើងក៏សំរេចចិត្តចូលញាុំស៊ុបតែម្ដង ។ យប់នេះខ្ញុំដូចជាហៅច្រើនជ្រុលពេក ពួកយើងនៅសល់ច្រើនណាស់ ។ ឥឡូវខ្ញុំមិនអាចញាុំច្រើនពេកពេលយប់បានទេ ព្រោះវាអាចអោយខ្ញុំពិបាកគេង។ ដូច្នេះយើងញាុំបានប៉ុណ្ណា ឈប់ប៉ុនឹង។

នេះជារូបថតរបស់យើង

បន្ទប់របស់កូនរាជ និង កូនបុត្រ

មានកូនទាំងពីរនៅក្នុងជីវិត ពិតជារឿងមួយដែលសប្បាយចិត្ត និង មាននយ័។ ប៉ា និង ម៉ាក់ ត្រៀមរួចជាស្រេចសំរាប់ជីវិតដល់មានសេចក្ដីសុខរបស់កូនទាំងពីរ។ ទោះបីជាប៉ា រវល់ តែគាត់រវល់រកលុយ សំរាប់គ្រួសាររបស់យើង ។ ម៉ាក់បានអោយ អាគ្រូទី គូសបន្ទប់របស់កូន ទាំងអស់នេះផ្ដើមចេញពីក្ដីស្រលាញ់ និង ការទន្ទឹមរងចាំថ្ងៃដែលកូនកើតឡើង ឃើញពិភពលោកមួយនេះ ។ បន្ទប់របស់កូនមានពណ័ផ្ទៃមេឃ ម៉ាក់បានជ្រើសរើសក្រដាសបិទ និង ដូរភ្លើងចេញរបស់កូន 😘😘😘

សំល្លៀកបំពាក់របស់កូនភ្លោះ រាជបុត្រ របស់អូន

ការទិញសំល្លៀកបំពាក់ និង របស់របប របស់កូន ជាសេចក្ដីសុខរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៏ថា ការធ្វើជាម្ដាយគេជិតខិតមកដល់ហើយ ។ អារម្មណ៏ដល់ពិសេសមួយដែលជិតឃើញមុខរបស់កូនទាំងពីររបស់ខ្ញុំ ដែលពាក់កណ្ដាលជារបស់ខ្ញុំ និង ពាក់កណ្ដាលជាមនុស្សដែលខ្ញុំជាងគេ ក្នុងជីវិត។ ពួកយើងទាំងពីរនាក់ ពិតជាចង់ឃើញមុខកូនទាំងពីរ  ចង់ដឹងថា កូនយើងទាំងពីរមុខដូចនរណាជាង 😊😊😊

អំណោយរបស់ បងនាង

ម៉ាក់ជាអ្នកទិញ

អាវ និង ខោ ម៉ាក់ទិញលើកទី១

ម៉ាក់ជាអ្នកទិញ

ឈ្មោះរបស់កូន សំរាប់ដាក់គ្រែ ពេលកូនកើត

ប៉ា និង ម៉ាក់ ដើរទិញជាមួយគ្នា

Busy day of mine

I go to have lunch with my sister and cousins. I always hang out with them whenever they call. Today we have lunch at Aeon mall. There is a japanese soup buffet just open recently. I feel the soup is a little bit salty. Properly i choose the wrong taste. There are a few option of soup as well. The meat and vegetables are order non stop during 1 hour and half. That’s what we like.

After finish lunch with my ladies. My youngest sister drop me at one restaurant near my boss house. Because today my boss’s wife ask me to go shopping for my kids with her. Bong Dy also come to join with us. When we all reunion, we go in the same car because it’s easy to chat. Bong neang ( boss’s wife) bring us to one shop call Mamam. It’s kind of expensive kid clothes in Phnom Penh. There are a lot of things they said I need to buy. I don’t even know what kind of thing I need to buy. They just help me to pick. Since bong neang just got a son, so she kind of expert with it. I am glad to having them shopping with me. My boss wife pay all the stuffs we buy. Thank you so much for your love.

 M

After that we say good bye to bong neang and I go with bong dy. She can drop me a long the way to meet my husband who just come back from sihanouville.

Me and my husband decide not to go back home for dinner due to traffic jam. So we drop by one khmer food restaurant call La mut tum. The foods over there is delicious.

My whole day is finish. I feel a bit tried as well. I am so happy that I can shop for my little boys.

Party after vote day

ថ្ងៃនេះជាថ្ងៃបោះឆ្នោតឃុំ សង្កាត់នៅប្រទេសកម្ពុជា ។ នាងមិនបានបំពេញជាពលរដ្ឋល្អ ព្រោះអត់បានទៅបោះឆ្នោត តាំងពីមានកូនមក ខ្ញុំមិនដែលទៅណាឆ្ងាយទេ ហើយដោយសារខ្ញុំចុះឈ្មោះនៅខេត្តកណ្ដាលទៀត វាឆ្ងាយពីផ្ទះ ។ ព្រឹកនេះ ខ្ញុំទៅជួបប្រពន្ធមេខ្ញុំ ដើម្បីទៅរកចិនសែ ព្រោះខ្ញុំចង់បានថ្ងៃល្អ ដើម្បីបង្កើតកូន ។ ទំរាំចិនសែមក ប្រហែលម៉ោង ១០ កន្លះ ពួកយើងអោយចិនសែមើលម្នាក់ដង មានខ្ញុំ បងនាង និង បងពៅ។ បងពៅជាអ្នកបកប្រែ ព្រោះគាត់ចេះចិន។ បន្ទាប់មកក៏នាំចិនសែទៅផ្ទះមេ ដើម្បីមើលហុងស៊ុយ ។ ទំរាំតែចប់ម៉ោង ១ ថ្ងៃ ។ ខ្ញុំក៏សុំលាមេ ទៅផ្ទះ បងនាងបានអោយមាន់ខ្លះមកដែល។ មកដល់ផ្ទះ ជួបប្ដី សែននឹកណាស់ លោកប្ដីសំលាញ់ ។ ល្ងាចនេះបងប្អូនខាងប្ដីមកលេង ពួកគាត់មកដល់ម៉ោងប្រហែល ៤ ល្ងាច យើងបានរៀបចំម្ហូបមួយចំនួនញាុំរួមគ្នា ។ បងប្អូនយូរយូរជួបគ្នាម្ដង សប្បាយដែល។

នេះជារូបភាពខ្លះៗ ហើយកម្មវិធីបញ្ចប់នៅម៉ោង ៩ យប់ ព្រោះម្នាក់ម្នាក់ដូចជាហត់បន្ដិច សូម្បីតែលោកប្ដីខ្ញុំ

Ladies from my husband side

 

ថ្ងៃនេះញាុំបាយជុំគ្នាបងប្អូនស្រីៗខាងលោកប្ដី ខ្ញុំបាមអញ្ចើញពួកគាត់ទៅភោជនីយដ្ឋាន វ័នម៉រ គឺម្ហូបខ្មែរនឹងណា។ ពួកយើងបានជជែក និង ថតរូបសប្បាយជាមួយគ្នា។ ទោះគាត់ជាបងប្អូនខាងប្ដី តែខ្ញុំមានអារម្មណ័ស្និតស្នាលជាមួយពួកគាត់ណាស់។

រូបថតសប្បាយសប្បាយរបស់ពួកយើង

កុំចិត្តខ្ញុំ

ក្រោយពីលឺរឿងប្ដីក្បត់ប្រពន្ធលួចមានស្រីមក តាមពិតរឿងនេះមិនមែនរឿងថ្មីក្នុងសង្គមខ្មែរទេ តែនៅពេលដែលខ្ញុំលឺពីមនុស្សដែរខ្ញុំស្គាល់ អារម្មណ៏ខុសប្លែកពីមុន ។ សំដីចេញពីប្រុសជាប្ដីរៀបការជាង ២០ ឆ្នាំ មានកូន ៣ នាក់ គាត់ថា ប្រុសប្រុសដូចតែគ្នាទេ គ្មាននរណាស្មោះត្រង់មួយទល់មួយទេ កុំអោយតែគេយកជាប់ ស៊ីនំហើយអោយលុយល្អហើយ។ បើប្រុសនិយាយថា គ្មានស្រី ស្មោះតែអូនមួយ ពាក្យនោះមិនពិតទេ តើប្រពន្ធចង់ស្ដាប់ពាក្យកុហក រឺ ពាក្យពិត។ សួរថា តើមានប្រពន្ធណាចង់លឺថាប្ដីមានស្រីនោះ? ពិភពលោកនេះ ពិតជាអយុត្តិធម័សំរាប់មនុស្សស្រីណាស់ ។ មនុស្សចិត្តក្បត់ប្ដី ជារឿងដ៏អាក្រក់ ចំណែកប្ដីក្បត់ប្រពន្ធជារឿងធម្មតារបស់មនុស្សប្រុស ។

គិតដល់រឿងគ្រួសារខ្ញុំវិញ ខ្ញុំតែងតែទុកចិត្តលោកប្ដីខ្ញុំណាស់ ទោះគាត់មានការងាររវល់ ខ្ញុំមិនដឹងគាត់ទៅជួបនរណាគេខ្លះ គាត់តែងតែមកផ្ទះយប់ជ្រៅ ពេលខ្លះចុះទៅខេត្ត តែខ្ញុំនៅតែមានភាពជឿជាក់លើគាត់ តែខ្ញុំខ្លាចបើថ្ងៃណាមួយការទុកចិត្តខ្ញុំក្លាយជាការមិនពិត តើពេលនោះខ្ញុំគិតយ៉ាងម៉េចទៅ? ខ្ញុំតែងតែប្រាប់ខ្លួនឯងថា បើថ្ងៃណាមួយគេមានស្រីផ្សេង ខ្ញុំមិនអាចលើកទោសអោយគេបានទេ សូម្បីតែមួយដង ព្រោះខ្ញុំគិតថាទោះជាខំត្រដរ ក៏មិនមែនជាសេចក្ដីរបស់ខ្ញុំដែរ ពួកយើងទាំងពីរមិនមែនការដោយសារឪពុកម្ដាយចាប់ជល់ គឺ រៀបការដោយក្ដីស្រលាញ់ ហើយរយៈពេលកន្លងមកយើងបានឆ្លងឩបគ្គសជាមួយគ្នាច្រើនណាស់ ទំរាំមានថ្ងៃនេះ។ តើខ្ញុំអាចធ្វើបានទេ បើមានថ្ងៃនោះមែន ឥឡូវខ្ញុំមិនមែនខ្លួនមួយទៀតទេ ខ្ញុំមានកូន ហើយកូនត្រូវមានសុភមង្គលពីឪពុកម្ដាយ ពេលខ្លះអត់ចង់ស្ដាប់ទេ តែពេលលឺពីគេហើយ គួរអោយខ្លាច។

គេថាចង្អៀងផ្ទះនរណា ភ្លឺផ្ទះនាក់នោះ ។ ខ្ញុំសង្ឃឹមថាប្ដីខ្ញុំខុសពីប្ដីអាក្រក់ដទៃទៀត គាត់ប្រាកដជាស្មោះជាមួយខ្ញុំ ព្រោះទឹកចិត្តដែលខ្ញុំស្រលាញ់គាត់ គឺធំធេងណាស់ ស្មើនឹងជីវិតរបស់ខ្លួនឯង ។ អ្នកទាំងអស់គ្នាតែងតែនិយាយថា ប្ដីខ្ញុំសង្ហា មានថានះ មានលុយ និង សំភារះនិយម ចំណែកខ្ញុំវិញ មិនដឹងអ្នកទាំងអស់គ្នាយល់ឃើញម៉េចទេ។ តែខ្ញុំជឿជាក់ថាប្ដីខ្ញុំស្រលាញ់ខ្ញុំព្រោះខ្ញុំជាខ្ញុំ តាំងពីដើមមកខ្ញុំមិនមែនជាស្រីស្អាតទេ។

ខ្ញុំប្រហែលជាយករឿងគេគិតច្រើនពេកហើយ ។ មនុស្សស្រីអើយ ហេតុអ្វីចាំបាច់មានភាពភយ័ខ្លាចរឿងនេះ ?

គិតទៅប្ដីខ្ញុំ គាត់ល្អជាមួយខ្ញុំ ទោះមិនគ្រប់ដប់ ក៏គាត់ធ្វើអោយខ្ញុំជាមនុស្សដែលសំណាងជាងគេដែរ គាត់តែងតែកំដរខ្ញុំពេលដែលគាត់មានពេល ប្រឹងប្រែងសំរាប់គ្រួសារ អោយខ្ញុំមានកិត្តិយស និង មិនបាច់ខ្វល់ពីការរកលុយ។ គាត់ថ្មមខ្ញុំពេលខ្ញុំមានកូន គ្រប់យ៉ាងសុទ្ធតែបង្ហាញពីក្ដីស្រលាញ់ អញ្ចឹងហើយខ្ញុំនៅខ្វល់អីទៀត?

ខ្ញុំមិនដឹងនិយាយជាមួយនរណាគេ មានតែទីនេះ អាចនិយាយពាក្យចេញពីចិត្តបាន។

Movie time

prirate de carabiean just release, so we can’t wait to watch it. The movie start at 6:40 PM, so we hurry to eat before movie start. We’re having Korean foods this time. We eat very quick in order to catch up the movie. The movie is fun, adventure, and scare. My nephew not dare to open his eyes. He he … after movie we go to eat dessert.

Here are two photos we took