ផែនការទៅជាផែនស្ករ😂

ថ្ងៃនេះជាថ្ងៃអាទិត្យ​ ពួកយេីងមានគំរោងទៅមេីលបក្សីនៅទួលតាឡី​ ខេត្តព្រៃវែង​ យេីងបានឈប់សំរាក់នៅការាងសាំងយេីងនៅស្វាយអន្ទរ​ រួចក៏ថត២​ ៣​ ប៉ុស្ដិទុកជាអនុវស្សឋរីយ​ បន្ទាប់មកយេីងធ្វេីដំណេីរទៅខេត្តព្រៃវែង​ ដេីម្បីអោយអ្នកលក់បង្កងនាំទៅកន្លែងអង្គុយញាុំ​ ។


តាមផ្លូវទៅទួលតាឡីទេសភាពវាលស្រែវាលស្រូវ​ ទៅដល់ម៉ោងជិត២​ ធ្វេីដែលនឹកស្មានមិ​នដល់អ្នកដែលទទួលរៀបចំកន្លែង​ និង​ ម្ហូបអោយេីង​ គឺសូន្យតែម្ដង​ ប្ដីខ្ញុំខឹងជាខ្លាំង​ ព្រោះយេីងមានចាស់ៗ​ និង​ ក្មេកកំពុងឃ្លានបាយ​ ។ យេីងមិនបានអង្គុយនៅកន្លែងមេីលសត្វទេ​ ព្រោះបាយក៏គ្មាន​ ចានក៏គ្មាន​ រួចត្រូវដេីរទៅទៀត​ ព្រោះគេដាក់របង​ ដូច្នេះយេីងក៏បកក្រោយវិញ​ ប្ដីខ្ញុំខឹងណាស់ថា​ ទៅញាុំក្នុងខេត្តវិញ​ ។  តាមផ្លូវទៅវិញ​ ត្រូវកន្លែងផ្លូវតូច​ មានក្រហុកធំ​ មាននឹងឆ្លងកាត់​ ឡានខ្ញុំមិនដឹងអុកជាមួយអី​ ក៏ត្រូវបែកកង់តែម្ដង​ 😢 ប្ដីខ្ញុំរឹតជាមួរម៉ៅថែមទៀត​ 😂

ដលតែប្ដីមួម៉ៅចឹង​ គាត់ខឹងខ្ញុំថាអោយទាក់ទងបងសាយរៀបចំមិនព្រមទេ​ ដោយសារខ្ញុំគិតថាគ្រាន់តែមកកំសាន្ដ​ ចាំបាច់រកគេ​ នាំតែអស់លុយអី​ ព្រោះស្គាល់លេខអ្នកលក់ទៅហេីយ​ ។  ដឹងអីអ្នកលក់នឹងធ្វេសប្រហែសយ៉ាងនឹង​ ។ ចុះឡេីងនៅតែខលរកបងសាយអោយរកជាងមកដោះកង់ដដែល។  ទំរាំតែដោះហេីយ​ បានដាក់កង់សាកួ​ ទៅដល់កន្លែងញាុំជិតម៉ោង៤​ បាយថ្ងៃរបស់យេីង​ គឺសរុបជាមួយល្ងាចតែម្ដង​ ។  ញាុំរួចយេីងក៏ចេញពីព្រៃវែង​ ទៅភ្នំពេញវិញ​ តាមផ្លូវជាតិលេខ១វិញ​ ។  តាមផ្លូវឆ្លងកាត់ដីនៅពាម​ កាលនៅពីតូច​ ធ្លាប់និយាយថាសុំម៉ាក់យកដីនេះ​ ឥឡូវគេកាត់ដីធ្វេីស្ពានចង់អស់​ 😂😂😂

បន្ទាប់មកក៏ជិះឆ្លងកាត់ស្ពានអ្នកលឿង

យេីងមិនបានចូលញាុំអីទៀត​ គឺផឹកទឹក​ ចូលគេងតែម្ដង😂😂😂

Saturday be like

ថ្ងៃនេះខ្ញុំជាមួយបងភណ័បានទៅការបងប្អូនខាងម៉ាក់​ គឺកូនជីដូនមួយរបស់គាត់​ ។  ពួកយេីងបានជួបបងប្អូនចាស់ៗជាច្រេីន​ អង្គុយលេងមួយសន្ទុះធំ​ ក៏ពួកយេីងចេញមកវិញ។

មកដល់ផ្ទះ​ ខលរកប្ដីញាុំបាយត្រង់ជុំគ្នា​ រួចសំរាកបន្ដិចក៏ទៅផ្ទះដីទន្លេដេីម្បីជួបpoleak​និយាយពីបញ្ហាជំរាបទឹកនៅផ្ទះរបស់ខ្ញុំកំពុងមានបញ្ហា​ ។  ពួកយេីងតែងតែមកមេីលផ្ទះនៅចុងសប្ហាហ៏​

បន្ទាប់មកយេីងក៏ទៅញាុំអាហារពេលល្ងាច​ ថ្ងៃនេះឃ្លានសាច់អាំងជាទីស្នេហា​ យេីងបានទៅហាងមួយនៅម្ដុំទួលគោក​

យប់នេះដែលក៏ជាថ្ងៃក្មួយស្រីរបស់ខ្ញុំទទួលសញ្ញាបត្រ័ថ្នាក់ទី​ ១២​ ពួកយេីងមានមោនភាពចំពោះការរៀនរបស់មល្លិកាណាស់​ ខ្ញុំក៏បានអោយកាដូមួយទៅគាត់ដែរ

ថ្ងៃទី៣នៅថៃ

ថ្ងៃនេះយេីង​គ្មានគំរោងទៅណាទេ​ យេីងខុសណាត់ជាមួយពេទ្យកាលពីម្សិលមិញ​ កុំអីប្ដីបានសុងក្រពះបាត់ហេីយ។  ដូច្នេះដេីរshoppingនៅផ្សារជិតកន្លែងយេីងគេង​ ។  បានស្បែកជេីងម្នាក់​ ១​ ២​ គូអីដែល​ ហេីយយេីងក៏ទៅរកអីញាុំក្នុងផ្សារ។

ក្រោយពីទិញបានរបស់ដែលយេីងត្រូវការរួចរាល់ហេីយ​ យេីងក៏ត្រលប់ទៅអូតែលវិញ​ ដេីម្បីសំរាកមួយភ្លែត​ ព្រោះល្ងាចនេះយេីងទៅញាុំomakaseផង

ក្ដីសុខក្នុងការshopping 😀

អាហារពេលល្ងាចរបស់យេីងបានកក់ទុកមុន​ ម្ហូបឆ្ងាញ់អាចមកម្ដងទៀតបាន😊

ថ្ងៃទី២នៅថៃ

ថ្ងៃនេះយេីងមកcheck up នៅមន្ទីរពេទ្យបាងកក​ ក្រោយពីខាតcheck​អស់2ឆ្នាំមកនេះ​ ។  យេីងចំណាយពេលមួយថ្ងៃពេញសំរាប់ធ្វេីការនេះ​ ហេីយនៅតែអត់បានជួបពេទ្យម្នាក់ទៀត។  លទ្ធផល​ មិនសូវជាល្អ​ ប៉ុន្មានទេ​ ដូច្នេះសង្ឃឹមលោកប្ដីធ្វេីការកែប្រែវិញ​ ☺

 

 

បន្ទាប់មកយេីងក៏ទៅផ្សារញាុំអី

Going to thailand

ថ្ងៃនេះយេីងធ្វេីដំណេីរទៅថៃ​ ដេីម្បីcheck up នឹងសួរទាក់ទងនឹងផែនការយកកូនស្រីរបស់យេីង​ ។ អារម្មណ៏ខ្ញុំតែងតែស្រស់ស្រាយអោយតែបានដេីរលេង​ 😂

យេីងបានជួលឡានមួយ​ជូនពួកយេីងពេលនៅថៃ​ ។  ទៅដល់ភ្លាមគឺ​ shoppIng តែម្ដង​ យេីងឆ្ពោះទៅ​siam paragon

That watch is on my wish list ☺

បន្ទាប់មកយេីងមកញាុំអីនៅហាងម្ហូបអុីតាលីមួយ​ អោយតែយេីងមកផ្សារនឹង​ ដឹងតែមកញាុំនៅនឹងហេីយ

ល្ងាចនេះយេីងកក់ទៅញាុំហាងមួយ​ ចំណាត់ថ្នាក់ផ្កាយ២នៅថៃ​ ឈ្មោះហាង​ mezzaluna។  ជឿអត់បេីខ្ញុំថា​ គ្មានគ្ហូបមួយមុខណាដែលត្រូវចិត្តពួកខ្ញុំ​ 😂😂😂 ម្ហូបផ្កាយ២នេះ​ ញាុំអត់ឆ្ងាញ់ទេ​  ស្ដាយលុយ

វិសាខបូជា

ថ្ងៃនេះពួកយេីងធ្វេីដំណេីរទៅវត្តពុទ្ធគីរី​ ដេីម្បីយកខ្សែក​ ដែលមានដាក់កាថា​ អោយលោកប្រសិទ្ធី​ ខ្សែកនោះគំរោងធ្វេីជិត៣ឆ្នាំហេីយ​ ទំរាំតែធ្វេីហេីយ​ ត្រឹមត្រូវតាមលោកពុធិកា​ ។ ថ្ងៃនេះជាថ្ងៃល្អ​ ១៥​ កេីត​ ថ្ងៃដែលព្រះពុទ្ធប្រសូត​ ត្រះដឹង​ និង​ សោយទីវត្ស​ ។  សង្ឃឹមថាបារមីរបស់ព្រះអង្គម្ចាស់ថ្លៃ​ នឹងជួយថែរក្សាប្ដីប្រពន្ធខ្ញុំអោយរួមសុខរួមទុក្ខជាមួយគ្នាលុះអវសាន្ដ​ សូមអោយអ្នកដែលប៉ុនប៉ង់បំផ្លាញគ្រួសារខ្ញុំ​ អោយទទួលយកកម្មគេចុះ។

បន្ទាប់មកយេីងក៏ធ្វេីដំណេីរទៅភ្នំពេញវិញ​ ប្ដីខ្ញុំបានអោយខ្ញុំកម្មង់ផ្លែឈេី​ ដេីម្បីទៅថ្វាយនៅផ្ទះដីទន្លេ​ រួចយេីងញាុំបាយ​ មេីលព្រះចន្ទនៅទីនោះទៅ​ ។

និយាយចុះនិយាយទាស់សំដីឈ្លោះគ្នាទៀត​ តែចុងក្រោយគាត់នៅតែលួងខ្ញុំដដែរ​ 😜

saturday

ថ្ងៃនេះជាថ្ងៃចុងសប្ហាហ៏​ គឺជាដែលលោកប្ដីត្រូវកំដរប្រពន្ធ​ នឹងកូន​ ។  យេីងគ្មានគំរោងទៅណាទេ​ ដូច្នេះពេលព្រឹកយេីងនៅផ្ទះ​ ញាុំបាយថ្ងៃជុំគ្នា​ និង​ ថ្ងៃបន្ដិចយកកូនមកមេីលផ្ទះនៅដីទន្លេ​ ហេីយក៏ប្រញាប់មកវិញ​ ព្រោះណាត់បងភណ័ញាុំអីនៅ​ Ox  club ។  ព្រោះយេីងចង់អោយពួកគាត់បានស្គាល់ហាងថ្មីផង​ យេីងបានញាុំអាហារដោយរីករាយជុំគ្នា😍

 

 

 

ការកូនអុីប៉ូវ

ល្ងាចនេះការកូនអុីប៉ូវ​ នៅបុរីថ្មីសែនសុខ​ ក្មួយអុីដាច្រេីននាក់ណាស់​ ពួកខ្ញុំទៅការរហូត​ ឆ្នាំខ្លះមាន២រោងអី​ ។  ពួកយេីងបានជួបបងប្អូនខាងមីងដាជាច្រេីននាក់​ ។

ពួកយេីងញាុំម្ហូបការមិនសូវបានប៉ន្មាន​ ម្ហូបខ្លះញាុំអី​ ម្ហូបខ្លះញាុំអត់កេីត​ ។ ចឹងពេលទំលាក់ម៉ាក់ដល់ផ្ទះ​ ក៏ទៅញាុំតង់ទី២ជាមួយប្ដីនៅ​ ហាង1995ទៀត​។  គីឡូមេីលទៅមិនចុះទេ😂

Mother’s Day 2022

កាដូសំរាប់ថ្ងៃបុណ្យម្ដាយ​ គឺប៉ាប៉ានាំជិះកប៉ាលដែលជាកាដូប៉ាប៉ាជូនម៉ាមីក្នុងថ្ងៃខួបកំណេីត​។  និយាយរួមអាកាសធាតុល្អណាស់​ ព្រោះក្ដៅចង់ក្រហមមុខ​ 😂😂😂 មុនដំបូងអ្នកជំនាញបេីកដូចអត់សូវភយ័​ ទាល់តែដូរតៃកុងលោកប្ដីចង់ភយ័ៗ​ ព្រោះគ្មានអាវពោងមួយសោះ​ ។  ប្ដីបេីកលឿនគួរសម​ ហេីយទឹករលកទៀត​ ជិះលោតៗហេីយខ្យល់ខ្លាំងណាស់​ ប្ដីអោយជិះត្រលប់ទៅវិញអត់ព្រមទេ​ ជិះឡេីងមួយជុំ​ ជិត​ ១ ម៉ោង​ ។ អាណិតតែបងឡូ​ និង​ កូនគាត់នៅខាងមុខមិនដឹងក្ថៅប៉ុណ្ណាទេ😂😂😂 បន្ទាប់ពីការជិះទាំងព្រឺព្រួចមក​ យេីងមកដល់កន្លែងឡេីងទូកវិញ។  ហេីយក៏ទៅដីទន្លេដេីម្បីញាុំអាហារពេលល្ងាចនៅទីនោះ។  ពួកយេីងបានហៅគ្រួសារបងអូន​ និង​ បងឡូ​ ចូលរួមដែរ​ ។

រូបថតខ្លះៗមុនញាុំបាយល្ងាច

រីករាយថ្ងៃបុណ្យរំលឹកគុណអ្នកម្ដាយ​ ❤️️

សូមអោយអ្នកម្ដាយគ្រប់រូបដែលលះបង់ដេីម្បីគ្រួសារ​ និង​ កូន​ សូមអោយមានតែភាពរីករាយ​ និង​ សុខភាពល្អ

ថ្ងៃចុងសប្ហាហ៏

ថ្ងៃនេះនាំកូនស័ក្កិទៅប៉ះធ្មេញ​ នៅរំចង់​ ខ្ញុំគិតថាយំបែកពេទ្យហេីយ​ តែបែរជាអត់សូវពិបាក​ កូនធ្វេីបានល្អណាស់។

ថ្ងៃត្រង់នេះ​ យេីងញាុំបាយផ្ទះ​ ហេីយក៏មិនដឹងទៅណាដែរ​ ក៏យកកូនទៅលេង​ playground នៅmidtown ទៅ។  កូនៗអត់ចង់ទៅផ្ទះទេ​ តែដោយយេីងគិតថាទៅញាុំអីតែ២នាក់ខាងក្រៅ​ ក៏យកកូនទៅផ្ទះ។  គិតចុះគិតឡេីងក៏សំរេចញាុំបាយផ្ទះទៅ​ 😂

អាហារស្នាដៃប្រពន្ធស្រួលៗ