Safari world second time

ជារៀងរាល់ចុងសប្ហាស៍យើងមិនដឹងទៅដើរលេងនៅកន្លែងណាទេ ព្រោះកូនៗនៅតូចពេក ។ គិតចុះគិតឡើង មានតែទៅសួនសត្វទៀត ព្រោះយ៉ាងហោចណាស់ បានអោយពួកគេមើលសត្វ ម្ដងនេះយើងទៅអោយទាន់គេសំដែងម្ដង ។ យើងទៅប្រហែលម៉ោង ១២ ដល់ម៉ោងបាយថ្ងៃល្មម ពួកយើងចូលឆ្នាំ burgers ព្រោះហាងមានម៉ាស៊ីនត្រជាក់ ញាុំរួចហើយ ប្រញាប់ទៅមើលសំដែងខ្លា តែទៅអត់ទាន់ ទំរាំតែដើរដល់ គេលេងចប់បាត់ បន្ទាន់មកយើងទៅមើលគេសំដែងសេក កូនខ្ញុំសប្បាយមើលសេកណាស់ ពួកគាត់ស្រែកផង ទះដៃផង បន្ទាប់មកដល់ការសំដែងស្វាវៃបុក តែសំណាងមិនល្អ មេឃក៏ភ្លៀងយ៉ាងខ្លាំង ដូច្នេះគេមិនអាចសំដែងបាន ពួកយើងអង្គុយច្រកភ្លៀងនៅកន្លែងស្វា ហើយកូនប្រុសខ្ញុំកំពុងគេងស្រួល ។ មេយនៅសល់តិចតិច ពួកយើងប្រើឆត្រ័ទៅមើលគេសំដែងក្រពើម្ដង ការសំដែងពិតជាល្អមើលមែន សំដែងចប់ពួកយើង ក៏ត្រលប់ទៅផ្ទះវិញ។ តាមផ្លូវ ពួកយើងចូលដីទន្លេមើលការងារជាង នៅទីនោះ។

នេះជារូបភាពសប្បាយសប្បាយរបស់គ្រួសារខ្ញុំ

Le dock restaurant

មួយអាទិត្យនេះ លោកប្ដីខ្ញុំ គាត់បបួលខ្ញុំញាុំបាយក្រៅរហូត មើលទៅគាត់ខ្លាចខ្ញុំស្គមហើយ ។ ល្ងាចនេះអយស្ទរ័ទៀតហើយខ្ញុំ សុទ្ធតែរបស់ធាត់ តែមិនថ្វីទេ ព្រោះលោកប្ដីខ្ញុំថា ទោះខ្ញុំធាត់ប៉ុណ្ណា ក៏គាត់នៅតែស្រលាញ់ខ្ញុំដែរ ។ ល្ងាចនេះយើងមកហាង le dock ហាងនេះប្រេនមកពីថៃ យើងមកញាុំ ២ ៣ ដងហើយ ។ ម្ហូបគួរសម អាចទទួលយកបាន នេះជារូបភាពខ្លះៗរបស់យើង

Studio photos

it’s nearly vattanac and rithisak first birthday. I bring them to have photo shoot at studio. I invite my parent, grandma, parent in law, bong phorn’s family to join with us. it is a big group of photos shooting. I am disappointed with the studio. it is small and hot. I used to choose G-rise when I took my pregnancy photos. I was good. at that time I went to Aeon 1 and this time I go Aeon 2. they said it is brand new but they didn’t tell me that it was small. my twin don’t stay still. they cry and we can’t talk a lot of photos as I expect. anyways, I just want to take photos and keep it for my twin memories.

here are some photos

Sunday brunch

នៅអូតែល raffle គេមានប៊ូហ្វេ ថ្ងៃសៅរ៏ និង អាទិត្យ នៅហាងបារាំង។  ពួកយើងគុំ មក២ ៣ អាទិត្យហើយ តែគ្មានពេលសោះ អាទិត្យនេះលោកប្ដីទំនេរនាំប្រពន្ធមក ពួកយើងញាុំ អយស្ទរ័ច្រើនគ្រាប់ណាស់ ព្រោះលោកប្ដីចូលចិត្ត ចំណែកខ្ញុំញាុំ ថ្លើមទា អស់ ៤ ចាន កុំតែគេថាអស់ទេ កុំអីថែមទៀត ហាសហាស សប្បាយញាុំផង ថែមទាំងមានស្រាក្រហម ស ឆ្ងាញ់ទៀត ពួកយើងគេចមិនផុតពីច្រើនទំងន់ទេ ។

Sunday

មើលតែពណ័អាវពួកយើងពាក់ ក៏ដឹងថាថ្ងៃនេះជាថ្ងៃអីដែល ។ លោកប្ដីខ្ញុំទោះបីគាត់រវល់យ៉ាងណា ក៏គាត់ទុកថ្ងៃអាទិត្យសំរាប់គ្រួសារ នេះហើយជាសេចក្កីសុខ និង ការស្រលាញ់ ។ ពួកយើងចេញពីផ្ទះគំរោងទៅសួនសត្វ តែមេយភ្លៀវ ដូច្នេះហើយខ្លាចកូនឈឺក៏ជិះឡានដើរលេងវិញ បន្ទាប់មកយើងទៅដីទន្លេយើង ទឹកទន្លេឡើងណាស់ នៅសល់តែប៉ុន្មានកាំទៀតទេ។ យើងគំរោងនឹងសង់ផ្ទះនៅទីនេះ ព្រោះលោកប្ដីចង់បានផ្ទះនៅទន្លេ ព្រោះមានខ្យល់ឱកាសល្អ។ លោកប្ដីទទួលទូរសព្ទ័ពីមេថា ល្ងាចនេះទៅញាុំបាយជួបគ្នាជាមួយបងបង ដើម្បីទទួលលោកយៀន និង ភរិយា។ ខ្ញុំក៏ខានបានជួបមេស្រី និង បងបងមួយរយះពេលហើយ ដូច្នេះយប់នេះបានសប្បាយទៀតហើយ ។ ម្ហូបច្រើនណាស់សុទ្ធតែឆ្ងាញ់ឆ្ងាញ់ មកជាមួយមេគឺចឹង 😜