ទៅលេងចំការពូ

អាទិត្យនេះឆ្លៀតទៅមេីលដីនៅកំពង់ឆ្នាំងរបស់ខ្លួនឯងផង​ ហេីយទៅលេងដីពូផង​ ពូម៉ៅបានមកធ្វេីកសិដ្ឋានចិញ្ចឹមសត្វកំឡុងពេលកូវិត​ គាត់ចិញ្ចេីមកង្កែប​ ត្រី​ ទា​ និង​ មាន់។  យេីងបានញាុំអាហារពេលថ្ងៃត្រង់​ និង​ ល្ងាច​ នៅទីនោះ​ ហេីយកូនកូនរត់បង្ហោះខ្លែងយ៉ាងសប្បាយ​ ។

Saturday activities

ថ្ងៃនេះយេីងបានធ្វេីដំណេីរទៅមេីលស្ថានីយប្រេងរបស់យេីងនៅ​ ស្វាយអន្ទរ​ ព្រោះបានផ្លាស់ប្ដូរអ្នកគ្រប់គ្រង់ថ្មី​ ពីប្ដីប្រពន្ធជីវ៉ា​ មកកូនអ៊ុំណាក់​ ។ ស្ថានីយរបស់យេីងដំណេីរការបានមួយឆ្នាំហេីយ​ គិតទៅលឿនណាស់។  ពេលត្រលប់ទៅវិញ​ យេីងចូលមេីលដីនៅទន្លេ​ ដេីម្បីមេីលដំណេីរការដល់ណាហេីយ​ ។​ ល្ងាចនេះ​ មិនដឹងញាុំអីទេ​ តែលោកប្ដីខ្ញុំចង់ញាុំស៊ុបហិល​ ច្រេីនថ្ងៃហេីយ​ ថ្ងៃនេះតាមចិត្តគាត់ចុះ​ ☺☺

Seng long birthday

Seng long អាយុ​ 15 ឆ្នាំហេីយ​ ។  បងភណ័ធ្វេីខួបអោយនៅ​ skybar​មួយ​ លោកប្ដីមកយឺតជាងគេ​ ព្រោះរវល់ជួបភ្ញៀវ​ ហេីយផឹក​ មកដល់ស្រវឹងខ្លះៗហេីយ​ ។ កាត់នំរួច​ យកអាំងប៉ាវ​ Seng long សប្បាយចិត្តយកអាំងប៉ាវ​ ពីទ្រាគន្ធណាស់​ អាំងប៉ាវទរ័ទរ័​ 😂

Friends fun time

សំណេីចមិនចេះរឹងស្ងួតរយះជិត​ 5 ម៉ោងរបស់ក្រុមស្រីស្អាត​ ប្រុសកាលីប​ បានធ្វេីអោយមុខខ្ញុំចង់រួញអស់​ ហេីយក៏អបអរសាទរបងលី​ និង​ បងរត្ន័​ ដែលទទួលបានកូនស្រីដូចបំណង។

Topic​ដែល​ ធ្វេីអោយយេីងនិយាយហេីយនិយាយទៀត​ គឺកន្លែងម៉ាស្សាមួយកំពុងតែកក្រេីកក្នុង​ Facebook

Ladies night out

ថ្ងៃនេះអាពេជ្រ​ ជាអ្នកនាំជុំគ្នាតែស្រីស្រី​ នៅMoto​ អស់cocktail ៥ថូ​ មានអីម្នាក់ៗស្រវឹងស្អាត​ ។ ខ្ញុំបេីកឡានមកផ្ទះខ្លួនឯង​ ដល់ផ្ទះលោកប្ដីខឹង​ ព្រោះយេីងអត់ប្រាប់គេ​ មូលហេតុខ្ញុំអត់ប្រាប់​ ព្រោះខ្លាចប្ដីជាប់យូរជាងខ្ញុំទៀត​ តែខ្ញុំត្រូវប្ដីខឹងទៅវិញ​ ។

អ្នកទំនាញគាស់​ Oysters

លោកប្ដីត្រលប់ពីកំពង់សោមវិញ​ នៅម៉ោង​ ជិត២ភ្លឺ​ គាត់ស្ដាយ​ oystersគេអោយលែងស្រស់​ បេីទុកដល់ស្អែក​ ដូច្នេះខំគាស់អោយប្រពន្ធញាុំ​ ទាំងខ្លួនឯងស្រវឹងស្រឿងៗផង​ ពិសេសណាស់​ My ប្ដី

អ្នកគាស់​ oysters

ថ្ងៃនេះពួកយេីងបានទៅវត្តនៅគីរីរម្យ​ ដេីម្បីអោយព្រះអង្គម្ចាស់ថ្លៃធ្វេីខ្សែកអោយ​ ។  ដូច្នេះដាក់​ oysterទៅអត់បានញាុំទេ​ ម្នាក់ៗដាច់បាយតែម្ដង​ ចឹង​ពេលត្រលប់ពីគីរីរម្យវិញ​ ចូលផ្ទះម៉ាក់ញាុំបាយពេលល្ងាច​ ប្ដីបញ្ចេញស្នាដៃបេីក​ oysters អោយប្រពន្ធញាុំ​

47582E94-FE31-414C-8DAE-BB5053732B2A