Pich pre birthday
Year end certificates
ពិនិត្យការដ្ឋាន
Happy Father’s Day 2022
មេីលកាំជ្រួច ញាុំអាហារពេលល្ងាច
គំរោងចេញពីផ្ទះទៅអាម៉ាសូន ផាក តែទៅដល់មនុស្សច្រេីនពេក ក៏ខ្ជិលចុះក៏ត្រលប់មកលេងនៅផ្ទះដីទន្លេវិញទៅ ។ យេីងប្រញាប់ចេញពីដីទន្លេ ដេីម្បីមកទាន់គេបាញ់កាំជ្រួច តែមេីលកាំជ្រួចតាមផ្លូវដដែល តែកូនៗសប្បាយចិត្តណាស់ បានមេីលកាំជ្រួច និងទិញការ៉េមញាុំតាមផ្លូវ ទៅដល់ហាងនៅសណ្ឋាគារ សុខា ហាងអុីតាលីនោះ មានទេសភាពភ្នំពេញស្អាត តែម្ហូបគេបានកាត់ចោលអស់ហេីយ ដូច្នេះយេីងដូរទៅញាុំម្ហូបជប៉ុនវិញ ហៅម្ហូបច្រេីនពេក ម្នាក់ៗទៅលេងរួច មានតែខ្ចប់មកផ្ទះ😂 កូនៗងងុយគេងគ្រប់គ្នា
ម៉ូលីកា ជួប លីកា
ថ្ងៃនេះណាត់ញាុំបាយជាមួយមិត្តភក្កិម្នាក់ដែលស្គាល់គ្នាតាមទូរសព្ទ័ តាំងពីជំនាន់បែកស្លុយ 😂 ណាត់យូរហេីយ ទេីបត្រូវគ្នាពេលនេះ ។ ពេលជួបគ្នាជាមួយយាយកា គឺមានតែរឿងសុខភាពទេ និយាយច្រេីនជាងគេ ព្រោះគាត់ពេទ្យ យេីងមានរឿងឈឺដឹងតែសួរគាត់😂😂😂 បន្ទាប់មកនិយាយពីរឿងកូន បន្ទាប់មកនិយាយរឿងប្ដីម្ដង😂😂😂 សង្ឃឹមថាណាត់គ្នាជួបលេីកក្រោយ កុំអោយដល់ឆ្នាំ😂
Field trip with school
Sunday
Double parties
ល្ងាចនេះ ពួកខ្ញុំមានកម្មវិធីខួបកំណេីត២ជាន់គ្នា ។ ពួកយេីងប្រញាប់ចេញពីផ្ទះ ខ្លាចភ្លៀង និង ស្ទះផ្លូវ ទៅដល់ទន្លេបាសាក់ក្បាលថ្នល់ម៉ោង ៦:៣០ល្មម។ កូនស្រីបងផាបាន១ខួប ពួកយេីងអង្គុយប្រហែលជិត១ម៉ោងក៏សុំលាគាត់ទៅមុន ព្រោះអត់សូវស្គាល់គេ ហេីយពិបាកដួលម្ហូបញាុំ ព្រោះគាត់ធ្វេីលក្ខណះប៊ូហ្វេ។
យេីងទៅដល់កម្មវិធីបងលី ប្រហែលម៉ោងជិត៨ ទៅដល់ញាុំតែម្ដង និង ផឹកច្រេីនជាង។ និយាយរួមទៅសុទ្ធតែជេីងខ្លាំង ខ្ញុំមិនចង់អោយប្ដីផឹកស្រាច្រេីនទេ ព្រោះបារម្ភសុខភាពគាត់ណាស់ កម្មវិធីចប់ម៉ោង ១២ តែយេីងបន្ដទៅបបរកង្កែបទៀត រហូតដល់ម៉ោង ១:៣០ភ្លឺទេីបដល់ផ្ទះ 😂😂😂