9 months already

កូនម៉ាក់បាន​ ៩​ ខែ​ ហើយ​ រាល់ថ្ងៃដោយសារតែមានកូន២នាក់​ ទើបធ្វើអោយម៉ាក់លេងអផ្សុក​ ទោះនៅផ្ទះក៏ដោយ​ កូនជាអ្វីៗគ្រប់យ៉ាង​ របស់ម៉ាក់​ ។  ម៉ាក់ជូនពរអោយកូនទាំងពីរសុខភាពល្អ​ ធំឡើងអោយពូកែ​ និងមានអនាគតត្រចះត្រចង់

Join 1 year birthday bong eng son

ថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីខួប​ ១ឆ្នាំ​ របស់កូនបងអេង​ កម្មវិធីនោះតំរូវស្លៀកពាក់បែបបុរាណ​ បងអេងរៀបចំកម្មវិធីបានល្អណាស់​ បែបខ្មែរ​ ហើយអ្នកចូលរួមស្លៀកពាក់បុរាណទាំងអស់គ្នា​ ពេលស្លៀកចឹងទៅដូចថ្ងៃការចឹង។  ភ្ញៀវម្នាក់ៗសប្បាយថតរូប​ ហើយមានអ្នកធំ​ ចូលរួមច្រើនទៀត។  ជូនពរអោយ​ សង្រ្កាន​ សុខភាពល្អ​ និងមានអនាគតត្រចះត្រចង់

Mother’s Day 2018

ថ្ងៃនេះ​ ជាទិវា​ បុណ្យរំលឹកគុណម្ដាយ​ ខ្ញុំតែងតែសង្ឃឹមថ្ងៃនេះមានសំរាប់ខ្ញុំ​ ឆ្នាំនេះជាឆ្នាំទី១​ ទោះបីកូនកូនរបស់ខ្ញុំ​ មិនទាន់ធំដឹងក្ដី​ ពួកគាត់មិនទាន់ចេះសសេរកាតអោយខ្ញុំ​ រឺធ្វើអ្វីអោយខ្ញុំសប្បាយចិត្តមែន​ តែមានពួកគាត់​ ទើបទិវានេះ​ មាននយ័សំរាប់ខ្ញុំ​ ។ ស្ដាយណាស់ប្ដីខ្ញុំគាត់រវល់ការងារនៅខេត្ត​ មិនបានរកចូលរួម​ ក្រុមគ្រួសារខ្ញុំបានទៅញាុំស៊ុបនៅជិតផ្សារ​ ហើយទី​ និង​ ម៊ី​ ជាអ្នកទិញនំ​ អោយម៉ាមីទាំងអស់គ្នា​

កូនឈឺ

ថ្ងៃនេះកូនប្រុសម៉ាក់ទាំងពីរឈឺ​ ម៉ាក់គិតថាឆ្លងផ្ដាសាយពីម៉ាក់ហើយ​ ម៉ាក់ប៉ុន្មានថ្ងៃនេះខំទៅមើលកូនតិចតិច​ ហើយនៅឆ្ងាយឆ្ងាយ​ តែនៅតែធ្វើអោយកូនឈឺទាល់តែបាន​ អាណិតកូនណាស់​ ថ្ងៃនេះលើកទី១​ រយះពេល​ ៨ខែជិត២អាទិត្យ​ កូនក្ដៅខ្លួន៣៨អស្សា​ ម៉ាក់ភយ័ណាស់​ ម៉ាក់នាំកូនទៅពេទ្យ​ ព្រឹកផង​ ល្ងាចផង​ ពេលកូនឈឺម្ដងៗ​ ម៉ាក់តែបាយក៏មិនឃ្លានដែរ​ សូមអោយកូនឆាប់ជា​ ហើយសូមអោយទេវតាឆ្នាំថ្មីថែរក្សាកូនទាំងពីររបស់កុំអោយឈឺ​