Mother’s Day 2022

កាដូសំរាប់ថ្ងៃបុណ្យម្ដាយ​ គឺប៉ាប៉ានាំជិះកប៉ាលដែលជាកាដូប៉ាប៉ាជូនម៉ាមីក្នុងថ្ងៃខួបកំណេីត​។  និយាយរួមអាកាសធាតុល្អណាស់​ ព្រោះក្ដៅចង់ក្រហមមុខ​ 😂😂😂 មុនដំបូងអ្នកជំនាញបេីកដូចអត់សូវភយ័​ ទាល់តែដូរតៃកុងលោកប្ដីចង់ភយ័ៗ​ ព្រោះគ្មានអាវពោងមួយសោះ​ ។  ប្ដីបេីកលឿនគួរសម​ ហេីយទឹករលកទៀត​ ជិះលោតៗហេីយខ្យល់ខ្លាំងណាស់​ ប្ដីអោយជិះត្រលប់ទៅវិញអត់ព្រមទេ​ ជិះឡេីងមួយជុំ​ ជិត​ ១ ម៉ោង​ ។ អាណិតតែបងឡូ​ និង​ កូនគាត់នៅខាងមុខមិនដឹងក្ថៅប៉ុណ្ណាទេ😂😂😂 បន្ទាប់ពីការជិះទាំងព្រឺព្រួចមក​ យេីងមកដល់កន្លែងឡេីងទូកវិញ។  ហេីយក៏ទៅដីទន្លេដេីម្បីញាុំអាហារពេលល្ងាចនៅទីនោះ។  ពួកយេីងបានហៅគ្រួសារបងអូន​ និង​ បងឡូ​ ចូលរួមដែរ​ ។

រូបថតខ្លះៗមុនញាុំបាយល្ងាច

រីករាយថ្ងៃបុណ្យរំលឹកគុណអ្នកម្ដាយ​ ❤️️

សូមអោយអ្នកម្ដាយគ្រប់រូបដែលលះបង់ដេីម្បីគ្រួសារ​ និង​ កូន​ សូមអោយមានតែភាពរីករាយ​ និង​ សុខភាពល្អ

Mother’s Day 2018

ថ្ងៃនេះ​ ជាទិវា​ បុណ្យរំលឹកគុណម្ដាយ​ ខ្ញុំតែងតែសង្ឃឹមថ្ងៃនេះមានសំរាប់ខ្ញុំ​ ឆ្នាំនេះជាឆ្នាំទី១​ ទោះបីកូនកូនរបស់ខ្ញុំ​ មិនទាន់ធំដឹងក្ដី​ ពួកគាត់មិនទាន់ចេះសសេរកាតអោយខ្ញុំ​ រឺធ្វើអ្វីអោយខ្ញុំសប្បាយចិត្តមែន​ តែមានពួកគាត់​ ទើបទិវានេះ​ មាននយ័សំរាប់ខ្ញុំ​ ។ ស្ដាយណាស់ប្ដីខ្ញុំគាត់រវល់ការងារនៅខេត្ត​ មិនបានរកចូលរួម​ ក្រុមគ្រួសារខ្ញុំបានទៅញាុំស៊ុបនៅជិតផ្សារ​ ហើយទី​ និង​ ម៊ី​ ជាអ្នកទិញនំ​ អោយម៉ាមីទាំងអស់គ្នា​