មេីលកាំជ្រួច​ ញាុំអាហារពេលល្ងាច

គំរោងចេញពីផ្ទះទៅអាម៉ាសូន​ ផាក​ តែទៅដល់មនុស្សច្រេីនពេក​ ក៏ខ្ជិលចុះក៏ត្រលប់មកលេងនៅផ្ទះដីទន្លេវិញទៅ​ ​ ។  យេីងប្រញាប់ចេញពីដីទន្លេ​ ដេីម្បីមកទាន់គេបាញ់កាំជ្រួច​ តែមេីលកាំជ្រួចតាមផ្លូវដដែល​ តែកូនៗសប្បាយចិត្តណាស់​ បានមេីលកាំជ្រួច​ និងទិញការ៉េមញាុំតាមផ្លូវ​ ទៅដល់ហាងនៅសណ្ឋាគារ​ សុខា​ ហាងអុីតាលីនោះ​ មានទេសភាពភ្នំពេញស្អាត​ តែម្ហូបគេបានកាត់ចោលអស់ហេីយ​ ដូច្នេះយេីងដូរទៅញាុំម្ហូបជប៉ុនវិញ​ ហៅម្ហូបច្រេីនពេក​ ម្នាក់ៗទៅលេងរួច​ មានតែខ្ចប់មកផ្ទះ😂  កូនៗងងុយគេងគ្រប់គ្នា​

ម៉ូលីកា​ ជួប​ លីកា

ថ្ងៃនេះណាត់ញាុំបាយជាមួយមិត្តភក្កិម្នាក់ដែលស្គាល់គ្នាតាមទូរសព្ទ័​ តាំងពីជំនាន់បែកស្លុយ​ 😂 ណាត់យូរហេីយ​ ទេីបត្រូវគ្នាពេលនេះ​ ។ ពេលជួបគ្នាជាមួយយាយកា​ គឺមានតែរឿងសុខភាពទេ​ និយាយច្រេីនជាងគេ​ ព្រោះគាត់ពេទ្យ​ យេីងមានរឿងឈឺដឹងតែសួរគាត់😂😂😂  បន្ទាប់មកនិយាយពីរឿងកូន​ បន្ទាប់មកនិយាយរឿងប្ដីម្ដង😂😂😂 សង្ឃឹមថាណាត់គ្នាជួបលេីកក្រោយ​ កុំអោយដល់ឆ្នាំ😂

Sunday

ដោយសាររៀងធ្ងន់ពីយប់​ ទេីបព្រឹកឡេីងងេីបអត់ចង់រួច​ ថ្ងៃនេះពួកយេីងណាត់​ poleakឆ្លងប្លង់​ យេីងធ្វេីម្ហូបយកទៅញាុំនៅដីទន្លេ​ បន្ទាប់មកនិយាយការងារ​ ហេីយទៅមេីលដីនៅកោះ​ បន្ទាប់ហៅមកផ្ទះមេីលឥវ៉ាន់ត្រូវតុបតែង​ ចុងក្រោយនាំគ្នាទៅញាុំស៊ុប​ ថ្ងៃអាទិត្យយេីងបានផ្លែផ្កាច្រេីនដែរ

Double parties

ល្ងាចនេះ​ ពួកខ្ញុំមានកម្មវិធីខួបកំណេីត២ជាន់គ្នា​ ។  ពួកយេីងប្រញាប់ចេញពីផ្ទះ​ ខ្លាចភ្លៀង​ និង​ ស្ទះផ្លូវ​ ទៅដល់ទន្លេបាសាក់ក្បាលថ្នល់ម៉ោង​ ៦:៣០​ល្មម។  កូនស្រីបងផាបាន១ខួប​ ពួកយេីងអង្គុយប្រហែលជិត១ម៉ោងក៏សុំលាគាត់ទៅមុន​ ព្រោះអត់សូវស្គាល់គេ​ ហេីយពិបាកដួលម្ហូបញាុំ​ ព្រោះគាត់ធ្វេីលក្ខណះប៊ូហ្វេ។

យេីងទៅដល់កម្មវិធីបងលី​ ប្រហែលម៉ោងជិត៨​ ទៅដល់ញាុំតែម្ដង​ និង​ ផឹកច្រេីនជាង។    និយាយរួមទៅសុទ្ធតែជេីងខ្លាំង​ ខ្ញុំមិនចង់អោយប្ដីផឹកស្រាច្រេីនទេ​ ព្រោះបារម្ភសុខភាពគាត់ណាស់​ កម្មវិធីចប់ម៉ោង​ ១២​ តែយេីងបន្ដទៅបបរកង្កែបទៀត​ រហូតដល់ម៉ោង​ ១:៣០ភ្លឺទេីបដល់ផ្ទះ​ 😂😂😂