Party after vote day

ថ្ងៃនេះជាថ្ងៃបោះឆ្នោតឃុំ សង្កាត់នៅប្រទេសកម្ពុជា ។ នាងមិនបានបំពេញជាពលរដ្ឋល្អ ព្រោះអត់បានទៅបោះឆ្នោត តាំងពីមានកូនមក ខ្ញុំមិនដែលទៅណាឆ្ងាយទេ ហើយដោយសារខ្ញុំចុះឈ្មោះនៅខេត្តកណ្ដាលទៀត វាឆ្ងាយពីផ្ទះ ។ ព្រឹកនេះ ខ្ញុំទៅជួបប្រពន្ធមេខ្ញុំ ដើម្បីទៅរកចិនសែ ព្រោះខ្ញុំចង់បានថ្ងៃល្អ ដើម្បីបង្កើតកូន ។ ទំរាំចិនសែមក ប្រហែលម៉ោង ១០ កន្លះ ពួកយើងអោយចិនសែមើលម្នាក់ដង មានខ្ញុំ បងនាង និង បងពៅ។ បងពៅជាអ្នកបកប្រែ ព្រោះគាត់ចេះចិន។ បន្ទាប់មកក៏នាំចិនសែទៅផ្ទះមេ ដើម្បីមើលហុងស៊ុយ ។ ទំរាំតែចប់ម៉ោង ១ ថ្ងៃ ។ ខ្ញុំក៏សុំលាមេ ទៅផ្ទះ បងនាងបានអោយមាន់ខ្លះមកដែល។ មកដល់ផ្ទះ ជួបប្ដី សែននឹកណាស់ លោកប្ដីសំលាញ់ ។ ល្ងាចនេះបងប្អូនខាងប្ដីមកលេង ពួកគាត់មកដល់ម៉ោងប្រហែល ៤ ល្ងាច យើងបានរៀបចំម្ហូបមួយចំនួនញាុំរួមគ្នា ។ បងប្អូនយូរយូរជួបគ្នាម្ដង សប្បាយដែល។

នេះជារូបភាពខ្លះៗ ហើយកម្មវិធីបញ្ចប់នៅម៉ោង ៩ យប់ ព្រោះម្នាក់ម្នាក់ដូចជាហត់បន្ដិច សូម្បីតែលោកប្ដីខ្ញុំ