ពួកយើងខានទៅលេងសមុទ្រយូរណាស់ហើយ ម្យ៉ាងវិញទៀត ប្អូនស្រីពៅខ្ញុំក៏ជិតទៅនៅអាមេរិកទៀត ពួកយើងមិនមានពេលច្រើនសប្បាយជាមួយគ្នាទេ ទំរាំតែជួបគ្នាទៀតម៉េចក៏ឆ្នាំក្រោយដែល។ យើងបានកក់សណ្ឋាគារឯករាជ្យ ព្រោះមានអាងហែលទឹកថ្មី តែអាកាសធាតុដូចជាមិនអំណោយផលសោះ តាមផ្លូវជិតដល់កំពង់សោមភ្លៀងរហូត ។ ពេលពួកយើងបានបន្ទប់រៀងៗខ្លួនហើយ ក៏ទៅហែលទឹកអាងថ្មី ហើយនេះជាលើកទី១សំរាប់កូនប្រុសខ្ញុំទាំងពីរហែលទឹកអាង និង បានមកសមុទ្យ ។ ក្នុងចិត្តខ្ញុំខ្លាចគាត់ឈឺ ព្រោះរលឹមផង តែកូនប្រុសសប្បាយនឹងទឹក ហើយប្ដីខ្ញុំឃើញកូនដូច្នេះក៏ទៅដូរខោអាវ តែយូរពេកខ្ញុំយកកូនឡើងលើវិញព្រោះខ្លាចពួកគាត់ឈឺ
ហែលទឹករួច ពួកយើងទៅញាុំស៊ុបម៉ាស្ទ័រ បន្ទាប់មកក៏រកកន្លែងគេងរៀងខ្លួន ព្រោះបើកឡានមួយថ្ងៃហើយ។
ស្អែកឡើង ញាុំអាហារពេលព្រឹកដោយគ្មានអីញាុំ ហើយមនុស្សច្រើនទៀត ញាុំរួចយើងដើរថតរូប តែថតអត់បានច្រើនទេ ព្រោះរលឹមរហូត ។
អាហារថ្ងៃត្រង់ យើងទៅញាុំនៅពយកំពីង ជាកន្លែងរបស់មេខ្ញុំ បងប្អូនខ្ញុំសប្បាយនឹងថតយកទេសភាព និងបន្ទប់ដល់ប្រណិតនៅកន្លែងនោះ ម៉ោងប្រហែល២ យើងចេញពីកំពង់សោម មកភ្នំពេញ។ ទំរាំមកដល់ភ្នំពេញម៉ោង៨ យើងចូលញាុំហាងកូរ៉េនៅទួលគោក