Family time to the beach

ពួកយើងខានទៅលេងសមុទ្រយូរណាស់​ហើយ​ ម្យ៉ាងវិញទៀត​ ប្អូនស្រីពៅខ្ញុំក៏ជិតទៅនៅអាមេរិកទៀត​ ពួកយើងមិនមានពេលច្រើនសប្បាយជាមួយគ្នាទេ​ ទំរាំតែជួបគ្នាទៀតម៉េចក៏ឆ្នាំក្រោយដែល។  យើងបានកក់សណ្ឋាគារ​ឯករាជ្យ​ ព្រោះមានអាងហែលទឹកថ្មី​ តែអាកាសធាតុដូចជាមិនអំណោយផលសោះ​ តាមផ្លូវជិតដល់កំពង់សោមភ្លៀងរហូត​ ។  ពេលពួកយើងបានបន្ទប់រៀងៗខ្លួនហើយ​ ក៏ទៅហែលទឹកអាងថ្មី​ ហើយនេះជាលើកទី១សំរាប់កូនប្រុសខ្ញុំទាំងពីរហែលទឹកអាង​ និង​ បានមកសមុទ្យ​ ។  ក្នុងចិត្តខ្ញុំខ្លាចគាត់ឈឺ​ ព្រោះរលឹមផង​ តែកូនប្រុសសប្បាយនឹងទឹក​ ហើយប្ដីខ្ញុំឃើញកូនដូច្នេះក៏ទៅដូរខោអាវ​ តែយូរពេកខ្ញុំយកកូនឡើងលើវិញព្រោះខ្លាចពួកគាត់ឈឺ​

ហែលទឹករួច​ ពួកយើងទៅញាុំស៊ុបម៉ាស្ទ័រ​ បន្ទាប់មកក៏រកកន្លែងគេងរៀងខ្លួន​ ព្រោះបើកឡានមួយថ្ងៃហើយ។

ស្អែកឡើង​ ញាុំអាហារពេលព្រឹកដោយគ្មានអីញាុំ​ ហើយមនុស្សច្រើនទៀត​ ញាុំរួចយើងដើរថតរូប​ តែថតអត់បានច្រើនទេ​ ព្រោះរលឹមរហូត​ ។

អាហារថ្ងៃត្រង់​ យើងទៅញាុំនៅពយកំពីង​ ជាកន្លែងរបស់មេខ្ញុំ​ បងប្អូនខ្ញុំសប្បាយនឹងថតយកទេសភាព​ និងបន្ទប់ដល់ប្រណិតនៅកន្លែងនោះ​ ម៉ោងប្រហែល២​ យើងចេញពីកំពង់សោម​ មកភ្នំពេញ។  ទំរាំមកដល់ភ្នំពេញម៉ោង៨​ យើងចូលញាុំហាងកូរ៉េនៅទួលគោក

Leave a Reply

Your email address will not be published. Required fields are marked *