ភ្ញាក់ឡេីងស្រស់ស្រូបអាហារពេលព្រឹក នឹងអង្គុយមេីលបងស្រីឆឹងសាកេអោយមេ ប្ដីៗប្រជុំតុមូល៥២សន្លឹក ។ ចាំមេយូរពេក ក៏ចូលបន្ទប់រៀងៗខ្លួនទៅ ។ ដល់បាយថ្ងៃត្រង់ ក៏ញាុំជាមួយមេ ហេីយញាុំរួចទៅកោះទន្សាយ
រូបភាពជិះកប៉ាល់ទៅកោះទន្សាយ
ថ្ងៃនេះខ្ញុំងេីបតាំងពីម៉ោង៥ភ្លឺ ព្រោះខ្លាចអត់ទាន់កម្មវិធី តែអ្វីដែលធ្វេីអោយខ្ញុំស្រក់ទឹកភ្មែកគឺដំណឹង យាយNicoleបានចែកឋានទៅ គាត់ស្លាប់តាំងពីថ្ងៃ១ ខែ៣ តែកូនប្រុសគាត់ទេីបតែផុសលេីFacebookគាត់ថ្ងៃនេះ ។ អាននៅអ្វីដែលកូនប្រុសគាត់សសេរលេី facebookធ្វេីអោយខ្ញុំទប់ទឹកភ្នែកលែងជាប់ ខ្ញុំរត់ទៅអោបប្ដី ហេីយយំប្រាប់គាត់ ហេីយក៏តាំងអារម្មណ៍ដេីម្បីរៀបចំខ្លួនទៅកម្មវិធីសម្ពោធកំពង់ផែនៅកំពត។ ការសម្ពោធនេះមានអ្នកធំៗមកច្រេីនណាស់ និង ប្រជាជនជា ច្រេីនមកចូលរួម។ ខ្ញុំបានឈរកំដរមេស្រីទាល់តែកម្មវិធីចាប់ផ្ដេីម ។ នេះជាកំររូបភាពខ្លះៗ
កម្មវិធីចប់សពគ្រប់មួយព្រឹក ខាងក្រុមហ៊ុនបានរៀបចំទទួលភទទួលភ្ញៀវបាយថ្ងៃត្រង់ និងពេលល្ងាច