ថ្ងៃនេះជាថ្ងៃអាទិត្យ ពួកយេីងមានគំរោងទៅមេីលបក្សីនៅទួលតាឡី ខេត្តព្រៃវែង យេីងបានឈប់សំរាក់នៅការាងសាំងយេីងនៅស្វាយអន្ទរ រួចក៏ថត២ ៣ ប៉ុស្ដិទុកជាអនុវស្សឋរីយ បន្ទាប់មកយេីងធ្វេីដំណេីរទៅខេត្តព្រៃវែង ដេីម្បីអោយអ្នកលក់បង្កងនាំទៅកន្លែងអង្គុយញាុំ ។
តាមផ្លូវទៅទួលតាឡីទេសភាពវាលស្រែវាលស្រូវ ទៅដល់ម៉ោងជិត២ ធ្វេីដែលនឹកស្មានមិនដល់អ្នកដែលទទួលរៀបចំកន្លែង និង ម្ហូបអោយេីង គឺសូន្យតែម្ដង ប្ដីខ្ញុំខឹងជាខ្លាំង ព្រោះយេីងមានចាស់ៗ និង ក្មេកកំពុងឃ្លានបាយ ។ យេីងមិនបានអង្គុយនៅកន្លែងមេីលសត្វទេ ព្រោះបាយក៏គ្មាន ចានក៏គ្មាន រួចត្រូវដេីរទៅទៀត ព្រោះគេដាក់របង ដូច្នេះយេីងក៏បកក្រោយវិញ ប្ដីខ្ញុំខឹងណាស់ថា ទៅញាុំក្នុងខេត្តវិញ ។ តាមផ្លូវទៅវិញ ត្រូវកន្លែងផ្លូវតូច មានក្រហុកធំ មាននឹងឆ្លងកាត់ ឡានខ្ញុំមិនដឹងអុកជាមួយអី ក៏ត្រូវបែកកង់តែម្ដង 😢 ប្ដីខ្ញុំរឹតជាមួរម៉ៅថែមទៀត 😂
ដលតែប្ដីមួម៉ៅចឹង គាត់ខឹងខ្ញុំថាអោយទាក់ទងបងសាយរៀបចំមិនព្រមទេ ដោយសារខ្ញុំគិតថាគ្រាន់តែមកកំសាន្ដ ចាំបាច់រកគេ នាំតែអស់លុយអី ព្រោះស្គាល់លេខអ្នកលក់ទៅហេីយ ។ ដឹងអីអ្នកលក់នឹងធ្វេសប្រហែសយ៉ាងនឹង ។ ចុះឡេីងនៅតែខលរកបងសាយអោយរកជាងមកដោះកង់ដដែល។ ទំរាំតែដោះហេីយ បានដាក់កង់សាកួ ទៅដល់កន្លែងញាុំជិតម៉ោង៤ បាយថ្ងៃរបស់យេីង គឺសរុបជាមួយល្ងាចតែម្ដង ។ ញាុំរួចយេីងក៏ចេញពីព្រៃវែង ទៅភ្នំពេញវិញ តាមផ្លូវជាតិលេខ១វិញ ។ តាមផ្លូវឆ្លងកាត់ដីនៅពាម កាលនៅពីតូច ធ្លាប់និយាយថាសុំម៉ាក់យកដីនេះ ឥឡូវគេកាត់ដីធ្វេីស្ពានចង់អស់ 😂😂😂
បន្ទាប់មកក៏ជិះឆ្លងកាត់ស្ពានអ្នកលឿង
យេីងមិនបានចូលញាុំអីទៀត គឺផឹកទឹក ចូលគេងតែម្ដង😂😂😂