មេឃភ្លៀងខ្លាំងណាស់ ទឹកលិចផ្លូវបណ្ដើរៗ សំណាងហើយផ្ទះការជិតផ្ទះខ្ញុំ ។ អាណិតពូប៊ុនធឿនដែលត្រូវជាប៉ារបស់កូនកំលោះ គាត់ខំទទួលយ៉ាងរាក់ទាក់ រត់កាត់ភ្លៀងផង ទទឹកជិតជោគ ។ បងប្អូនខាងប៉ាក្មេកខ្ញុំមកច្រើនណាស់ ខ្ញុំអង្គុយតុជាមួយខាងបងប្អូនស្ទឹងមានជយ័ និង បងអូន ។ ខ្ញុំសប្បាយរីករាយបានជួបបងប្អុនច្រើន ពួកយើងបានថតរូបទុកជាអនុវស្សាយ៍ ។ ចំណែកឯកូនកំលោះ និង កូនក្រមុំសមគ្នាណាស់ ជូនពរអោយពួកគាត់ស្រលាញ់គ្នារហូត និង លុយកាក់ហូរហៀរ ។