Saturday be like

ថ្ងៃនេះខ្ញុំជាមួយបងភណ័បានទៅការបងប្អូនខាងម៉ាក់​ គឺកូនជីដូនមួយរបស់គាត់​ ។  ពួកយេីងបានជួបបងប្អូនចាស់ៗជាច្រេីន​ អង្គុយលេងមួយសន្ទុះធំ​ ក៏ពួកយេីងចេញមកវិញ។

មកដល់ផ្ទះ​ ខលរកប្ដីញាុំបាយត្រង់ជុំគ្នា​ រួចសំរាកបន្ដិចក៏ទៅផ្ទះដីទន្លេដេីម្បីជួបpoleak​និយាយពីបញ្ហាជំរាបទឹកនៅផ្ទះរបស់ខ្ញុំកំពុងមានបញ្ហា​ ។  ពួកយេីងតែងតែមកមេីលផ្ទះនៅចុងសប្ហាហ៏​

បន្ទាប់មកយេីងក៏ទៅញាុំអាហារពេលល្ងាច​ ថ្ងៃនេះឃ្លានសាច់អាំងជាទីស្នេហា​ យេីងបានទៅហាងមួយនៅម្ដុំទួលគោក​

យប់នេះដែលក៏ជាថ្ងៃក្មួយស្រីរបស់ខ្ញុំទទួលសញ្ញាបត្រ័ថ្នាក់ទី​ ១២​ ពួកយេីងមានមោនភាពចំពោះការរៀនរបស់មល្លិកាណាស់​ ខ្ញុំក៏បានអោយកាដូមួយទៅគាត់ដែរ