saturday

ថ្ងៃនេះជាថ្ងៃចុងសប្ហាហ៏​ គឺជាដែលលោកប្ដីត្រូវកំដរប្រពន្ធ​ នឹងកូន​ ។  យេីងគ្មានគំរោងទៅណាទេ​ ដូច្នេះពេលព្រឹកយេីងនៅផ្ទះ​ ញាុំបាយថ្ងៃជុំគ្នា​ និង​ ថ្ងៃបន្ដិចយកកូនមកមេីលផ្ទះនៅដីទន្លេ​ ហេីយក៏ប្រញាប់មកវិញ​ ព្រោះណាត់បងភណ័ញាុំអីនៅ​ Ox  club ។  ព្រោះយេីងចង់អោយពួកគាត់បានស្គាល់ហាងថ្មីផង​ យេីងបានញាុំអាហារដោយរីករាយជុំគ្នា😍

 

 

 

ការកូនអុីប៉ូវ

ល្ងាចនេះការកូនអុីប៉ូវ​ នៅបុរីថ្មីសែនសុខ​ ក្មួយអុីដាច្រេីននាក់ណាស់​ ពួកខ្ញុំទៅការរហូត​ ឆ្នាំខ្លះមាន២រោងអី​ ។  ពួកយេីងបានជួបបងប្អូនខាងមីងដាជាច្រេីននាក់​ ។

ពួកយេីងញាុំម្ហូបការមិនសូវបានប៉ន្មាន​ ម្ហូបខ្លះញាុំអី​ ម្ហូបខ្លះញាុំអត់កេីត​ ។ ចឹងពេលទំលាក់ម៉ាក់ដល់ផ្ទះ​ ក៏ទៅញាុំតង់ទី២ជាមួយប្ដីនៅ​ ហាង1995ទៀត​។  គីឡូមេីលទៅមិនចុះទេ😂

Mother’s Day 2022

កាដូសំរាប់ថ្ងៃបុណ្យម្ដាយ​ គឺប៉ាប៉ានាំជិះកប៉ាលដែលជាកាដូប៉ាប៉ាជូនម៉ាមីក្នុងថ្ងៃខួបកំណេីត​។  និយាយរួមអាកាសធាតុល្អណាស់​ ព្រោះក្ដៅចង់ក្រហមមុខ​ 😂😂😂 មុនដំបូងអ្នកជំនាញបេីកដូចអត់សូវភយ័​ ទាល់តែដូរតៃកុងលោកប្ដីចង់ភយ័ៗ​ ព្រោះគ្មានអាវពោងមួយសោះ​ ។  ប្ដីបេីកលឿនគួរសម​ ហេីយទឹករលកទៀត​ ជិះលោតៗហេីយខ្យល់ខ្លាំងណាស់​ ប្ដីអោយជិះត្រលប់ទៅវិញអត់ព្រមទេ​ ជិះឡេីងមួយជុំ​ ជិត​ ១ ម៉ោង​ ។ អាណិតតែបងឡូ​ និង​ កូនគាត់នៅខាងមុខមិនដឹងក្ថៅប៉ុណ្ណាទេ😂😂😂 បន្ទាប់ពីការជិះទាំងព្រឺព្រួចមក​ យេីងមកដល់កន្លែងឡេីងទូកវិញ។  ហេីយក៏ទៅដីទន្លេដេីម្បីញាុំអាហារពេលល្ងាចនៅទីនោះ។  ពួកយេីងបានហៅគ្រួសារបងអូន​ និង​ បងឡូ​ ចូលរួមដែរ​ ។

រូបថតខ្លះៗមុនញាុំបាយល្ងាច

រីករាយថ្ងៃបុណ្យរំលឹកគុណអ្នកម្ដាយ​ ❤️️

សូមអោយអ្នកម្ដាយគ្រប់រូបដែលលះបង់ដេីម្បីគ្រួសារ​ និង​ កូន​ សូមអោយមានតែភាពរីករាយ​ និង​ សុខភាពល្អ

ថ្ងៃចុងសប្ហាហ៏

ថ្ងៃនេះនាំកូនស័ក្កិទៅប៉ះធ្មេញ​ នៅរំចង់​ ខ្ញុំគិតថាយំបែកពេទ្យហេីយ​ តែបែរជាអត់សូវពិបាក​ កូនធ្វេីបានល្អណាស់។

ថ្ងៃត្រង់នេះ​ យេីងញាុំបាយផ្ទះ​ ហេីយក៏មិនដឹងទៅណាដែរ​ ក៏យកកូនទៅលេង​ playground នៅmidtown ទៅ។  កូនៗអត់ចង់ទៅផ្ទះទេ​ តែដោយយេីងគិតថាទៅញាុំអីតែ២នាក់ខាងក្រៅ​ ក៏យកកូនទៅផ្ទះ។  គិតចុះគិតឡេីងក៏សំរេចញាុំបាយផ្ទះទៅ​ 😂

អាហារស្នាដៃប្រពន្ធស្រួលៗ

សម្ពោធផែកំពតរបស់ក្រុមហ៊ុន​ ថ្ងៃទី៣

ភ្ញាក់ឡេីងស្រស់ស្រូបអាហារពេលព្រឹក​ នឹងអង្គុយមេីលបងស្រីឆឹងសាកេអោយមេ​ ប្ដីៗប្រជុំតុមូល៥២សន្លឹក​ ។  ចាំមេយូរពេក​ ក៏ចូលបន្ទប់រៀងៗខ្លួនទៅ​ ។ ដល់បាយថ្ងៃត្រង់​ ក៏ញាុំជាមួយមេ​ ហេីយញាុំរួចទៅកោះទន្សាយ​

រូបភាពជិះកប៉ាល់ទៅកោះទន្សាយ

សម្ពោធសម្ពោធផែកំព្រុមហ៊ុន​ ថ្ងៃទី២​

ថ្ងៃនេះខ្ញុំងេីបតាំងពីម៉ោង៥ភ្លឺ​ ព្រោះខ្លាចអត់ទាន់កម្មវិធី​ តែអ្វីដែលធ្វេីអោយខ្ញុំស្រក់ទឹកភ្មែកគឺដំណឹង​ យាយNicoleបានចែកឋានទៅ​ គាត់ស្លាប់តាំងពីថ្ងៃ១​ ខែ៣​ តែកូនប្រុសគាត់ទេីបតែផុសលេីFacebookគាត់ថ្ងៃនេះ​ ។  អាននៅអ្វីដែលកូនប្រុសគាត់សសេរលេី​ facebookធ្វេីអោយខ្ញុំទប់ទឹកភ្នែកលែងជាប់​ ខ្ញុំរត់ទៅអោបប្ដី​ ហេីយយំប្រាប់គាត់​ ហេីយក៏តាំងអារម្មណ៍ដេីម្បីរៀបចំខ្លួ​នទៅកម្មវិធីសម្ពោធកំពង់ផែនៅកំពត។  ការសម្ពោធនេះមានអ្នកធំៗមកច្រេីនណាស់​ និង​ ប្រជាជនជា​ ច្រេីនមកចូលរួម។  ខ្ញុំបានឈរកំដរមេស្រីទាល់តែកម្មវិធីចាប់ផ្ដេីម​ ។ នេះជាកំររូបភាពខ្លះៗ

កម្មវិធីចប់សពគ្រប់មួយព្រឹក​ ខាងក្រុមហ៊ុនបានរៀបចំទទួលភទទួលភ្ញៀវបាយថ្ងៃត្រង់​ និងពេលល្ងាច​

កម្មវិធីសម្ពោធផែរបស់ក្រុមហ៊ុន​ ថ្ងៃទី១

ថ្ងៃនេះមានកម្មវិធីក្រុងពាលីនៅផែ​ ដេីម្បីអោយការងារជោគជយ័

 

ល្ងាចឡេីងយេីងមានកម្មវិធីទទួលភ្ញៀវ​កិត្តិយស​ ថ្នាក់រដ្ឋមន្រ្ដី​ អ្នកធំ​ អ្នកតូចដែលចូលរួមកម្មវិធីថ្ងៃស្អែក

 

Our family trip to koh rong

This week we go a little bit far from town. I promise with my parent and parent in law that I will bring them to island. And now here we are.

We arrive at kompongsom at noon time. We pack our lunch from home due to COVid situation. Homemade បាយមាន់​ is the best 👍👍👍

after finish our lunch, we head to the port for transfer to the island  . We take pagoda boat company.

Our stuff 😂 ចង់ម៉ាទូក​

It take only 30 min arrive our resort at koh rong . It a little bit fast, I am kind of scare ☺️

we finally arrive our resort. It calls Anaya koh rong. It’s small and cute resort


resort main pool

 our room private pool small and cute ☺️

Me inside the room 

 

សៀមរាប​ ទឹកដីអង្គរ

ថ្ងៃនេះក្រុមគ្រួសារយេីងបានទៅសៀមរាប​ យេីងបានឈប់នៅកំពង់ធំញាុំអាហារថ្ងៃត្រង់​ ម្ហូបឆ្ងាញ់ៗជាច្រេីនមុខ​ ញាុំរហូតទាល់តែសល់ហេីយខ្ចប់​ ទេីបសុខចិត្ត​ 😂

បន្ទាប់មកយេីងធ្វេីដំណេីរទៅខេត្តសៀមរាប​ យេីងស្នាក់នៅអូតែលឈ្មោះ​ Anantara យេីងទៅដល់ប្រហែលម៉ោង​ ៣​ ល្ងាច​ ។ check in រួច​ ចូលតាមបន្ទប់រៀងៗខ្លួន​ ☺

បន្ទាប់មកយេីងទៅញាុំ​ afternoon tea រួចក៏ចេញដំណេីរជិះមេីលប្រាសាទ

 

កូនរពិលរបស់ខ្ញុំ​ នៅមិនដែលស្ងៀមទេ IMG_0413​  

ល្ងាចឡេីងយេីងញាុំអាហារជុំគ្នានៅសណ្ឋាគារ​