ថ្ងៃនេះនាងខ្ញុំ និង ស្វាមី បានចូលរួមសម្ភោធដាក់អោយប្រើប្រាស់សម្ធិផលនានាក្នុងវត្តព្រៃរោង ជាមួយមេរបស់ខ្ញុំ ។ ឃើញទឹកមុខលោកតា លោកយាយ ស្រស់ស្រាយ រីករាយ ហើយក៏បានបិត្របាទព្រះសង្ឃជិត ៣០០ អង្គទៀត ។ អារម្មណ៏ព្រឹកនេះពិតជាសប្បាយបានធ្វើបុណ្យមែន ។
កម្មវិធីចប់ យើងបានត្រលប់ទៅផ្ទះវិញ ញាុំបាយថ្ងៃត្រង់រួច ពួកយើងទៅម៉ាស្សា បងគន្ធហត់នឿយ គាត់ចង់អោយគេម៉ាស្សា យើងទៅម៉ាស្សា ១ម៉ោងកន្លះ ទើបមកផ្ទះយកកូនដើរលេង ។ ថ្ងៃនេះយើងទៅដីទន្លេ ជាច្រើនខែហើយដែលមិនបានមក ថ្ងៃនេះវឌ្ឍនៈ និង ឫទ្ធិស័ក្កិបានបើកឡានជាមួយប៉ាប៉ា
ចេញពីដីទន្លេយើងបានទៅញាុំអីនៅហាង ដារា សាច់អាំង