កាដូសំរាប់ថ្ងៃបុណ្យម្ដាយ គឺប៉ាប៉ានាំជិះកប៉ាលដែលជាកាដូប៉ាប៉ាជូនម៉ាមីក្នុងថ្ងៃខួបកំណេីត។ និយាយរួមអាកាសធាតុល្អណាស់ ព្រោះក្ដៅចង់ក្រហមមុខ 😂😂😂 មុនដំបូងអ្នកជំនាញបេីកដូចអត់សូវភយ័ ទាល់តែដូរតៃកុងលោកប្ដីចង់ភយ័ៗ ព្រោះគ្មានអាវពោងមួយសោះ ។ ប្ដីបេីកលឿនគួរសម ហេីយទឹករលកទៀត ជិះលោតៗហេីយខ្យល់ខ្លាំងណាស់ ប្ដីអោយជិះត្រលប់ទៅវិញអត់ព្រមទេ ជិះឡេីងមួយជុំ ជិត ១ ម៉ោង ។ អាណិតតែបងឡូ និង កូនគាត់នៅខាងមុខមិនដឹងក្ថៅប៉ុណ្ណាទេ😂😂😂 បន្ទាប់ពីការជិះទាំងព្រឺព្រួចមក យេីងមកដល់កន្លែងឡេីងទូកវិញ។ ហេីយក៏ទៅដីទន្លេដេីម្បីញាុំអាហារពេលល្ងាចនៅទីនោះ។ ពួកយេីងបានហៅគ្រួសារបងអូន និង បងឡូ ចូលរួមដែរ ។
រូបថតខ្លះៗមុនញាុំបាយល្ងាច
រីករាយថ្ងៃបុណ្យរំលឹកគុណអ្នកម្ដាយ ❤️️
សូមអោយអ្នកម្ដាយគ្រប់រូបដែលលះបង់ដេីម្បីគ្រួសារ និង កូន សូមអោយមានតែភាពរីករាយ និង សុខភាពល្អ