Happy birthday to My beloved husband

រីករាយខួបកំណើតប្ដីសំលាញ់

ដោយឃើញបងហត់ពីការងារដ៏ច្រើន​ អូនចង់ធ្វើអោយបងសប្បាយចិត្ត​  ក៏រៀបចំកម្មវិធីភ្លាមៗឡើង​ ក្នុងគោលបំនងតែមួយគត់​ ចង់អោយបងសប្បាយចិត្ត​ ជួបជុំបងប្អូន​ និង​ មិត្តភក្កិរបស់បង។​ កម្មវិធីសំរេចមុនតែមួយថ្ងៃ​ អូនគិតចង់អោយបងsurpriseផង​ និង​ រីករាយផង​ ។  អញ្ចើញបងប្អូន​ និង​ មិត្តភក្កិពេលយប់​ ហើយព្រលឹមឡើងថតវីដេអូទុកsurpriseបង​ទៀត​ អូនអៀនអើយសែនអៀនពេលថតវីដេអូនឹង​ សង្ឃឹមថាចេញមកយ៉ាងល្អ​សំរាប់បង។

ម្ដងនេះsurpriseបង​ សំរេច១០០%​ អូនពិតជាសប្បាយចិត្តណាស់​ អរគុណបងប្អូន​ និង​ មិត្តភក្កិទាំងអស់បានចូលរួម​ ។ យប់នេះខ្ញុំសប្បាយចិត្តណាស់​ ស្រវឹងមុនគេតាំងពីម៉ោង​ 8 ជាង​ គួរសមភ្ញៀវពេក​ តាប៉ែតមុនគេ😜​

អូនសង្ឃឹមថាបងទទួលយកថ្ងៃខួបកំណើតដ៏រីករាយ​ រៀបចំដោយប្រពន្ធសំលាញ់របស់បង​ ។   អូនលើកដៃបួងសួង​ សូមអោយបងមានសុខភាពល្អ​ សំណាងល្អ​ អាយុយឺនយូរ​ ឈ្នះអស់មារសត្រូវ​ គិតត្រូវធ្វើត្រូវ​ សំរេចរាល់ភារកិច្ចទាំងអស់​  និង​ សូមអោយការស្រលាញ់របស់បងមានចំពោះអូនឋិតថេរជាអមតះ😘😘😘