Safari world second time

ជារៀងរាល់ចុងសប្ហាស៍យើងមិនដឹងទៅដើរលេងនៅកន្លែងណាទេ ព្រោះកូនៗនៅតូចពេក ។ គិតចុះគិតឡើង មានតែទៅសួនសត្វទៀត ព្រោះយ៉ាងហោចណាស់ បានអោយពួកគេមើលសត្វ ម្ដងនេះយើងទៅអោយទាន់គេសំដែងម្ដង ។ យើងទៅប្រហែលម៉ោង ១២ ដល់ម៉ោងបាយថ្ងៃល្មម ពួកយើងចូលឆ្នាំ burgers ព្រោះហាងមានម៉ាស៊ីនត្រជាក់ ញាុំរួចហើយ ប្រញាប់ទៅមើលសំដែងខ្លា តែទៅអត់ទាន់ ទំរាំតែដើរដល់ គេលេងចប់បាត់ បន្ទាន់មកយើងទៅមើលគេសំដែងសេក កូនខ្ញុំសប្បាយមើលសេកណាស់ ពួកគាត់ស្រែកផង ទះដៃផង បន្ទាប់មកដល់ការសំដែងស្វាវៃបុក តែសំណាងមិនល្អ មេឃក៏ភ្លៀងយ៉ាងខ្លាំង ដូច្នេះគេមិនអាចសំដែងបាន ពួកយើងអង្គុយច្រកភ្លៀងនៅកន្លែងស្វា ហើយកូនប្រុសខ្ញុំកំពុងគេងស្រួល ។ មេយនៅសល់តិចតិច ពួកយើងប្រើឆត្រ័ទៅមើលគេសំដែងក្រពើម្ដង ការសំដែងពិតជាល្អមើលមែន សំដែងចប់ពួកយើង ក៏ត្រលប់ទៅផ្ទះវិញ។ តាមផ្លូវ ពួកយើងចូលដីទន្លេមើលការងារជាង នៅទីនោះ។

នេះជារូបភាពសប្បាយសប្បាយរបស់គ្រួសារខ្ញុំ