Election Day

៥ឆ្នាំពិតជាលឿនណាស់ ថ្ងៃនេះជាថ្ងៃបោះឆ្នោតដើម្បីរើសអ្នកដឹកនាំថ្មី ទោះបីគ្មានគណបក្សប្រឆាំងក៏ដោយ ក៏ដំណើរបោះឆ្នោតនៅតែមាន ។ ពួកយើងភ្ញាក់ពីព្រលឹម ដើម្បីទៅបោះឆ្នោតនៅឃុំត្បែង កន្លែងមេខ្ញុំកាន់ ។ ទៅដល់ពួកខ្ញុំតំរងជួរ ដើម្បីទៅបោះគណបក្សដែលយើងគិតថាអាចដឹកនាំប្រទេសយើងអោយអភិវឌ្ឍន៏បាន។ បោះរួចហើយ ពួកយើងបានទៅជួបមេនៅស្នាក់ការបក្ស បងបងស្រីៗកំពុងធ្វើម្ហូបទទួលមេ តែខ្ញុំត្រូវប្រញាប់ទៅវិញដើម្បីយកកូនខ្ញុំទាំងពីរទៅថៃ ។

ខ្ញុំយកកូនទាំងពីរទៅថៃដើម្បីពិនិត្យសុខភាពផង និង ចេញដើម្បីសុវត្តិភាពផង ។ ព្រោះយើងមិនដឹងមានអ្វីនឹងកើតឡើងពេលប្រកាសលទ្ធផលទេ។

Leave a Reply

Your email address will not be published. Required fields are marked *