Trip to USA 2018

ខ្ញុំសំរេចទៅអាមេរិកជួបជុំបងប្អូននៅនាទីចុងក្រោយ តែក្នុងចិត្តគិតម្ដងហើយម្ដងទៀត ណាមួយចោលប្ដី ណាមួយចោលកូន ។ ទោះបីជាប្ដីខ្ញុំអនុញ្ញាតអោយខ្ញុំក៏ដោយ ។ មុនដំបូងថាអត់ទៅដំណាលគ្នាជាមួយបងភណ័ទេ ព្រោះចាំជាមួយប្ដី តែពេលមើលរូបថតទៅអាមេរិកជើងមុនជាមួយបងប្អូន ទើបគិតពេលវេលាចឹងមិនដឹងមានប៉ុន្មានដងទៀតទេ ណាមួយចង់ជួបជុំបងប្អូន ។ ហើយម៉ែដោះកូនខ្ញុំក៏ដុកណាស់ដែល ពួកគាត៊ចង់អោយខ្ញុំទៅ ពួកគាត់ធានាមើលកូនខ្ញុំអោយល្អ ។ ខ្ញុំក៏បានសំរេចចិត្តភ្លាម ទិញសំបុត្រយន្ដហោះ ហើយស្អែកធ្វើដំណើរ ខ្ញុំមានពេលតែ៦ថ្ងៃបូកទាំងធ្វើដំណើរ វាពិតជាខ្លីណាស់។ ផែនការខ្ញុំប្រាប់តែបងភីទេ ព្រោះគាត់មកយកខ្ញុំ ។ ពេលទៅដល់ព្រលាន ធ្វើអោយបងភណ័ ភ្ញាក់ផ្អើល គាត់លោតផង ស្រែកផង ពេលទៅដល់ផ្ទះ ធ្វើអោយមុី និង ម៉ាក់ ភ្ញាក់ម្ដង។ ព្រឹកឡើងដល់វេនប៉ាម្ដង ហាសហាស

ថ្ងៃទី១

ថ្ងៃនេះយើងទៅប៉េះ ផ្លែឈៀរី បន្ទាប់មកដើរផ្សារ shopping

 

ថ្ងៃទី២ និង ៣

យើងធ្វើដំណើរទៅលេង Washington DC យើងនៅទីនោះ២ យប់

ថ្ងៃទី៤

យើងបន្ដដំណើរទៅ New York ទៅលេងអ៊ុំ នឹងទៅដើរលេងផង ។ យើងត្រលប់មកដល់ផ្ទះវិញម៉ោង ២ យប់ ។ ខ្ញុំសសើរនឹង ធារ៉ា ដែលគាត់បើកឡានរហូត ជូនដើរលេងទាំងព្រឹក ទាំងល្ងាច

ថ្ងៃទី៦

ព្រឹកឡើងយើងទៅញាុំ dim sum at Boston ជាមួយបងប្អូន ត្រលប់មកវិញរៀបចំវ៉ាលី ដើម្បីទៅផ្ទះវិញ ។ ពេលវេលាមិនជាលឿន តែពេលដើរលេងចឹង នឹកដល់ប្ដី និង កូន អារម្មណ៏មិនសូវសប្បាយ ព្រោះលឺកូនឈឺ ។ អរគុណបងភី ក្នុងការជូនដើររយះពេលដល់ខ្លីនេះ

Leave a Reply

Your email address will not be published. Required fields are marked *