Relax and car

ថ្ងៃនេះខ្ញុំធ្វើការសំរេចចិត្តដល់ធំមួយ គឺទិញសំបុត្រទៅអាមេរិកល្ងាចនេះ ហើយទៅស្អែក ។ មុនដំបូងខ្ញុំថា អត់ទៅទេ ព្រោះចាំទៅជាមួយលោកប្ដី តែដល់គិតសុខសុខទៅចង់ទៅលេងជុំបងប្អូន ព្រោះមិនដឹងយូរប៉ុណ្ណាបានជុំគ្នាទៀត ម៊ីម៊ីបានសិទ្ធិទៅនៅអាមេរិក ចំណែកខ្ញុំគំរោងឆ្នាំក្រោយយកកូនទៀត ដូច្នេះមិនដឹងពេលណាបានជុំគ្នាដើរលេងជុំគ្នាជាមួយបងប្អូន៤នាក់ទេ ដូច្នេះខ្ញុំក៏សួរលោកប្ដី គាត់ក៏ថាអោយខ្ញុំទៅ បន្ទាប់មកសួរម៉ាក់ក្មេក គាត់ក៏សុខចិត្តមកជួយមើលកូនអោយ ពិសេសនោះ មេដោះកូនខ្ញុំសន្យាមើលថែកូនខ្ញុំអោយល្អ ។ ខ្ញុំក៏សំរេចចិត្តទិញសំបុត្រភ្លាមៗទៅ ។ ល្ងាចនេះប្ដីខ្ញុំចប់ពីការងារលឿន គាត់មកកំដរខ្ញុំ និង កូនដើរលេង គាត់ដឹងថាស្អែកខ្ញុំត្រូវចេញដំណើរ ដូច្នេះមកកំដរ ។ យើងនាំកូនជិះកូនឡានក្នុងបូរី ពួកគាត់សប្បាយចិត្តណាស់ ។ ៦ថ្ងៃទៅអាមេរិកទាំងទៅទាំងមក វាពិតជាលឿនសំរាប់នាក់ដើរលេង តែគ្រប់គ្រាន់សំរាប់ខ្ញុំ ព្រោះនឹកលោកប្ដី និង កូនណាស់ មិនអាចទៅយូរទេ ។

Leave a Reply

Your email address will not be published. Required fields are marked *