Election Day

៥ឆ្នាំពិតជាលឿនណាស់ ថ្ងៃនេះជាថ្ងៃបោះឆ្នោតដើម្បីរើសអ្នកដឹកនាំថ្មី ទោះបីគ្មានគណបក្សប្រឆាំងក៏ដោយ ក៏ដំណើរបោះឆ្នោតនៅតែមាន ។ ពួកយើងភ្ញាក់ពីព្រលឹម ដើម្បីទៅបោះឆ្នោតនៅឃុំត្បែង កន្លែងមេខ្ញុំកាន់ ។ ទៅដល់ពួកខ្ញុំតំរងជួរ ដើម្បីទៅបោះគណបក្សដែលយើងគិតថាអាចដឹកនាំប្រទេសយើងអោយអភិវឌ្ឍន៏បាន។ បោះរួចហើយ ពួកយើងបានទៅជួបមេនៅស្នាក់ការបក្ស បងបងស្រីៗកំពុងធ្វើម្ហូបទទួលមេ តែខ្ញុំត្រូវប្រញាប់ទៅវិញដើម្បីយកកូនខ្ញុំទាំងពីរទៅថៃ ។

ខ្ញុំយកកូនទាំងពីរទៅថៃដើម្បីពិនិត្យសុខភាពផង និង ចេញដើម្បីសុវត្តិភាពផង ។ ព្រោះយើងមិនដឹងមានអ្វីនឹងកើតឡើងពេលប្រកាសលទ្ធផលទេ។

Safari world

Safari world គេបើមួយរយះហើយ តែពួកយើងទើបតែមានពេលទៅ ហើយទៅដល់ចុងម៉ោង ការសំដែងក៏ចប់អស់ តែជ្រុលនាំកូនហើយ ក៏ទិញសំបុត្រមើលសត្វទៅ ។ កូនកូនខ្ញុំសប្បាយណាស់ ព្រោះឃើញសត្វប្លែកប្លែក ជាពិសេសកន្លែងមើលត្រី យើងដើរបានតែ ៤០នាទីទេ ព្រោះគេត្រូវបិទ យើងបានថតរូបខ្លះទុកជាអនុវស្សារីយ។

11 months babies

Time fly so fast, another one month they are one year old. I can’t wait to see they can walk and talk. Now they know how to said pa pa , mak mak. They prefer call pa pa more than me. He he ….. today they still sick because of me transfer virus for them. Sorry babies. I will to wear mask, stay far alway from you. But still you sick. Mommy really sorry.

Happy 11 months old my twin Vattanac and Rithisak

ទានវស្សា នៅក្រុមហ៊ុន

ត្រលប់មកពីអាមេរិកវិញ ក៏មានកម្មវិធីបុណ្យប្រគេនទៀនវស្សានៅក្រុមហ៊ុននៅពោធិសាត់ ខ្ញុំបានទៅជាមួយប្ដី ដោយលែកកូនត្រូវនៅផ្ទះ ព្រោះពិបាកកន្លែងស្នាក់នៅពេក ។ នឹកកូនទៀតហើយ ។ កម្មវិធីបុណ្យមេ គាត់បានរៀបចំបានល្អណាស់ រាល់ឆ្នាំតែងតែបានធ្វើបុណ្យជាមួយមេរួមគ្នា ជាមួួយបងបងក្នុងក្រុមហ៊ុន ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនមុន ។ ខ្ញុំសប្បាយចិត្តបានមកធ្វើបុណ្យ ហើយបានជួបជុំគ្នាសប្បាយសប្បាយ ។ ខ្ញុំពីរនាក់ប្ដីប្រពន្ធបានដាក់បាត្រ និង ចូលជាថវិកាចូលបុណ្យជាមួយមេ ។ ៣ យប់ ៤ ថ្ងៃ កម្មវិធីក្រុមហ៊ុនពិតជាមាននយ័ និង សប្បាយមែន ។

នេះរូបភាពខ្លះជាមួយបងបង

 

Trip to USA 2018

ខ្ញុំសំរេចទៅអាមេរិកជួបជុំបងប្អូននៅនាទីចុងក្រោយ តែក្នុងចិត្តគិតម្ដងហើយម្ដងទៀត ណាមួយចោលប្ដី ណាមួយចោលកូន ។ ទោះបីជាប្ដីខ្ញុំអនុញ្ញាតអោយខ្ញុំក៏ដោយ ។ មុនដំបូងថាអត់ទៅដំណាលគ្នាជាមួយបងភណ័ទេ ព្រោះចាំជាមួយប្ដី តែពេលមើលរូបថតទៅអាមេរិកជើងមុនជាមួយបងប្អូន ទើបគិតពេលវេលាចឹងមិនដឹងមានប៉ុន្មានដងទៀតទេ ណាមួយចង់ជួបជុំបងប្អូន ។ ហើយម៉ែដោះកូនខ្ញុំក៏ដុកណាស់ដែល ពួកគាត៊ចង់អោយខ្ញុំទៅ ពួកគាត់ធានាមើលកូនខ្ញុំអោយល្អ ។ ខ្ញុំក៏បានសំរេចចិត្តភ្លាម ទិញសំបុត្រយន្ដហោះ ហើយស្អែកធ្វើដំណើរ ខ្ញុំមានពេលតែ៦ថ្ងៃបូកទាំងធ្វើដំណើរ វាពិតជាខ្លីណាស់។ ផែនការខ្ញុំប្រាប់តែបងភីទេ ព្រោះគាត់មកយកខ្ញុំ ។ ពេលទៅដល់ព្រលាន ធ្វើអោយបងភណ័ ភ្ញាក់ផ្អើល គាត់លោតផង ស្រែកផង ពេលទៅដល់ផ្ទះ ធ្វើអោយមុី និង ម៉ាក់ ភ្ញាក់ម្ដង។ ព្រឹកឡើងដល់វេនប៉ាម្ដង ហាសហាស

ថ្ងៃទី១

ថ្ងៃនេះយើងទៅប៉េះ ផ្លែឈៀរី បន្ទាប់មកដើរផ្សារ shopping

 

ថ្ងៃទី២ និង ៣

យើងធ្វើដំណើរទៅលេង Washington DC យើងនៅទីនោះ២ យប់

ថ្ងៃទី៤

យើងបន្ដដំណើរទៅ New York ទៅលេងអ៊ុំ នឹងទៅដើរលេងផង ។ យើងត្រលប់មកដល់ផ្ទះវិញម៉ោង ២ យប់ ។ ខ្ញុំសសើរនឹង ធារ៉ា ដែលគាត់បើកឡានរហូត ជូនដើរលេងទាំងព្រឹក ទាំងល្ងាច

ថ្ងៃទី៦

ព្រឹកឡើងយើងទៅញាុំ dim sum at Boston ជាមួយបងប្អូន ត្រលប់មកវិញរៀបចំវ៉ាលី ដើម្បីទៅផ្ទះវិញ ។ ពេលវេលាមិនជាលឿន តែពេលដើរលេងចឹង នឹកដល់ប្ដី និង កូន អារម្មណ៏មិនសូវសប្បាយ ព្រោះលឺកូនឈឺ ។ អរគុណបងភី ក្នុងការជូនដើររយះពេលដល់ខ្លីនេះ

Relax and car

ថ្ងៃនេះខ្ញុំធ្វើការសំរេចចិត្តដល់ធំមួយ គឺទិញសំបុត្រទៅអាមេរិកល្ងាចនេះ ហើយទៅស្អែក ។ មុនដំបូងខ្ញុំថា អត់ទៅទេ ព្រោះចាំទៅជាមួយលោកប្ដី តែដល់គិតសុខសុខទៅចង់ទៅលេងជុំបងប្អូន ព្រោះមិនដឹងយូរប៉ុណ្ណាបានជុំគ្នាទៀត ម៊ីម៊ីបានសិទ្ធិទៅនៅអាមេរិក ចំណែកខ្ញុំគំរោងឆ្នាំក្រោយយកកូនទៀត ដូច្នេះមិនដឹងពេលណាបានជុំគ្នាដើរលេងជុំគ្នាជាមួយបងប្អូន៤នាក់ទេ ដូច្នេះខ្ញុំក៏សួរលោកប្ដី គាត់ក៏ថាអោយខ្ញុំទៅ បន្ទាប់មកសួរម៉ាក់ក្មេក គាត់ក៏សុខចិត្តមកជួយមើលកូនអោយ ពិសេសនោះ មេដោះកូនខ្ញុំសន្យាមើលថែកូនខ្ញុំអោយល្អ ។ ខ្ញុំក៏សំរេចចិត្តទិញសំបុត្រភ្លាមៗទៅ ។ ល្ងាចនេះប្ដីខ្ញុំចប់ពីការងារលឿន គាត់មកកំដរខ្ញុំ និង កូនដើរលេង គាត់ដឹងថាស្អែកខ្ញុំត្រូវចេញដំណើរ ដូច្នេះមកកំដរ ។ យើងនាំកូនជិះកូនឡានក្នុងបូរី ពួកគាត់សប្បាយចិត្តណាស់ ។ ៦ថ្ងៃទៅអាមេរិកទាំងទៅទាំងមក វាពិតជាលឿនសំរាប់នាក់ដើរលេង តែគ្រប់គ្រាន់សំរាប់ខ្ញុំ ព្រោះនឹកលោកប្ដី និង កូនណាស់ មិនអាចទៅយូរទេ ។