Father’s day 2018

ដោយសារតែមានកូនទាំងពីរទើប ខ្ញុំនិងលោកប្ដីខ្ញុំ មានថ្ងៃបុណ្យម្ដាយ និង ថ្ងៃបុណ្យឪពុកនឹងគេ ។ ឆ្នាំនេះជាឆ្នាំទីមួយ នៃទិវាបុណ្យឪពុករបស់លោកប្ដីខ្ញុំ ទោះបីកូនមិនទាន់ធំអាចទិញនំអោយបងក្ដី ក៏អូនរៀបចំរួចជាស្រេចអោយបងដែរ ។ ខ្ញុំកម្មង់នំខ្មែរម្ដង ព្រោះមនុស្សចាស់អាចញាុំបាន សំរាប់លោកប្ដីមួយ និង ប៉ាក្មេកមួយ ។ ប៉ាក្មេកខ្ញុំគាត់រីករាយណាស់ គាត់តែងតែអោយពរពួកយើងវិញ

បន្ទាប់មកយើងទៅញាុំអីនៅហាង ព្រោះទទួលមីងដាទើបមកពីបារាំង ល្ងាចនេះយើងញាុំម្ហូបបារាំង នៅអូតែល  raffle le royal ។ ខ្ញុំបានអោយគេរៀបចំនំ មួយទៀត អោយលោកប្ដីខ្ញុំ និង ប៉ាក្មេកខ្ញុំ ព្រោះអូតែលគេឩបត្ថម្ភអោយ ។ ថ្ងៃពិសេសនេះ សង្ឃឹមថាពួកគាត់ទាំងពីរនឹងសប្បាយចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *