Since i was pregnant, I never do General check up. This time I come to Bangkok to bring my parent in law do caterat another side of eyes. So I have chance to check myself too. Wish myself healthy, so that I can take care my husband and children long time.
Month: May 2018
9 months already
Join 1 year birthday bong eng son
ថ្ងៃនេះខ្ញុំបានចូលរួមកម្មវិធីខួប ១ឆ្នាំ របស់កូនបងអេង កម្មវិធីនោះតំរូវស្លៀកពាក់បែបបុរាណ បងអេងរៀបចំកម្មវិធីបានល្អណាស់ បែបខ្មែរ ហើយអ្នកចូលរួមស្លៀកពាក់បុរាណទាំងអស់គ្នា ពេលស្លៀកចឹងទៅដូចថ្ងៃការចឹង។ ភ្ញៀវម្នាក់ៗសប្បាយថតរូប ហើយមានអ្នកធំ ចូលរួមច្រើនទៀត។ ជូនពរអោយ សង្រ្កាន សុខភាពល្អ និងមានអនាគតត្រចះត្រចង់
Mother’s Day 2018
ថ្ងៃនេះ ជាទិវា បុណ្យរំលឹកគុណម្ដាយ ខ្ញុំតែងតែសង្ឃឹមថ្ងៃនេះមានសំរាប់ខ្ញុំ ឆ្នាំនេះជាឆ្នាំទី១ ទោះបីកូនកូនរបស់ខ្ញុំ មិនទាន់ធំដឹងក្ដី ពួកគាត់មិនទាន់ចេះសសេរកាតអោយខ្ញុំ រឺធ្វើអ្វីអោយខ្ញុំសប្បាយចិត្តមែន តែមានពួកគាត់ ទើបទិវានេះ មាននយ័សំរាប់ខ្ញុំ ។ ស្ដាយណាស់ប្ដីខ្ញុំគាត់រវល់ការងារនៅខេត្ត មិនបានរកចូលរួម ក្រុមគ្រួសារខ្ញុំបានទៅញាុំស៊ុបនៅជិតផ្សារ ហើយទី និង ម៊ី ជាអ្នកទិញនំ អោយម៉ាមីទាំងអស់គ្នា
កូនឈឺ
ថ្ងៃនេះកូនប្រុសម៉ាក់ទាំងពីរឈឺ ម៉ាក់គិតថាឆ្លងផ្ដាសាយពីម៉ាក់ហើយ ម៉ាក់ប៉ុន្មានថ្ងៃនេះខំទៅមើលកូនតិចតិច ហើយនៅឆ្ងាយឆ្ងាយ តែនៅតែធ្វើអោយកូនឈឺទាល់តែបាន អាណិតកូនណាស់ ថ្ងៃនេះលើកទី១ រយះពេល ៨ខែជិត២អាទិត្យ កូនក្ដៅខ្លួន៣៨អស្សា ម៉ាក់ភយ័ណាស់ ម៉ាក់នាំកូនទៅពេទ្យ ព្រឹកផង ល្ងាចផង ពេលកូនឈឺម្ដងៗ ម៉ាក់តែបាយក៏មិនឃ្លានដែរ សូមអោយកូនឆាប់ជា ហើយសូមអោយទេវតាឆ្នាំថ្មីថែរក្សាកូនទាំងពីររបស់កុំអោយឈឺ