Welcome to the world my twin boys

ខ្ញុំងើបតាំងពី ម៉ោង ៦ ។ ម៉ាក់ ជាមួយ អាដា មកពីខនដូ ។ ខ្ញុំត្រូវត្រៀមខ្លួនជាស្រេចសំរាប់ថ្ងៃនេះ ងូតទឹក ប្ដូរសំលៀកបំពាក់ដែលពេទ្យតំរូវ តែងខ្លួនបន្ដិចខ្លាចស្លេកពេក ។ ម៉ោងជិត ៨ គេរុញខ្ញុំទៅបន្ទប់វះ គ្រាន់តែចូលដល់បន្ទប់ភ្លាម ទិដ្ឋភាពនៅទីនោះធ្វើអោយខ្ញុំភយ័ ទឹកភ្នែកចាប់ផ្ដើមស្រក់ រាងកាយចាប់ផ្ដើមញរ័ ពេទ្យអត់ទាន់ធ្វើអីផង ពួកគាត់គ្រាន់តែរៀបចំតែប៉ុណ្ណោះ ។ នៅក្នុងនោះមានពេទ្យពីរសំខាន់ គឺពេទ្យខ្ញុំផ្ទាល់ និង ពេទ្យចាក់ថ្នាំឆ្អឹងខ្នង ក្រៅពីនឹងមានពេទ្យ និង គិលានុថ្ឋានិកាប្រហែលជា ១០ អីទៀត ។ នៅពេលពេទ្យកំពុងចាក់ថ្នាំឆ្អឹងខ្នង ខ្ញុំត្រហូរយំ និង កាន់ដៃ ពេទ្យpapakorn ឡើងជាប់ ហើយពេទ្យ ៣ ៤ ទៀតនាំគ្នា ចាប់ដៃ ចាប់ជើងខ្ញុំ ដើម្បីអោយពេទ្យចាក់ថ្នាំឆ្អឹងខ្នង ។ ក្រោយពីចាក់រួចហើយ ពេទ្យធ្វើតេស្ដ តើខ្ញុំស្ពឺកនៅ ទើបពួកគាត់ចាប់ផ្ដើមវះ ។ ពេលកូនខ្ញុំជិតកើត ទើបពេទ្យអោយប្ដីខ្ញុំចូលមក គ្រាន់តែប្ដីខ្ញុំចូលមកបានមួយភ្លែត សំលេងយំយ៉ាងខ្លាំងបានលឺ ពេទ្យស្រែក twin A ។ ២ នាទីក្រោយមក កូនយំមួយទៀត twin B ។ ខ្ញុំសប្បាយចិត្តហួសពីការស្មាន ទឹកភ្នែកពេលនេះហូរចេញមក ព្រោះរំភើបចិត្តពេក ពេទ្យក៏យកកូនយើងទាំងពីមកជិតយើង ហើយថតរូប ២ ៣ សន្លឹក ក៏យកកូនយើងទៅបន្ទប់មួយផ្សេងទៀត បន្ទាប់មកពេទ្យក៏អោយប្ដីខ្ញុំទៅក្រៅដែល ។ កន្លែងនេះខ្ញុំដូចជាដេកលក់មួយភាំងអញ្ចឹង ងើបឡើងខ្ញុំនៅបន្ទប់មួយទៀតបាត់ហើយ ។

ស្វាមន៏មកកាន់ពិភពលោកកូនរបស់ម៉ាក់

Vattanac 

rithisak 

our first family photo 🙂

Leave a Reply

Your email address will not be published. Required fields are marked *